Ad Code

ក្នុង​ថ្ងៃ​តែមួយ​ សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​បទល្មើស​២​ ដាច់ដោយឡែក​ពីគ្នា​



​រតនគិរី​ ៖ នៅវេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ ថ្ងៃ​ច័ន្ទ ២​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩ កម្លាំង​អធិការ​ក្រុង​បាន​លុង ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ឡា​បាន​សៀក​ ចុះបង្ក្រាប​ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់​(​អាវុធ​កែច្នៃ​)២​កន្លែង​ផ្សេងគ្នា​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ ហូ វ៉ា​ន់ទី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។ ក្នុងនោះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​អាវុធ​កែច្នៃ​ចំនួន​១​ដើម និង​រណា​អា​ទឹកកក​១​ដើម​ផង​ដែរ​។​

​មន្ត្រីនគរបាល​បាន​បន្តទៀតថា នៅក្នុង​ថ្ងៃ​តែមួយ​វេលា​ម៉ោង​១១​ព្រឹក កម្លាំង​ជំនាញ​ខេត្ត​សហការ​​ជា​មួយ​កម្លាំង​អធិការ​ក្រុង​បាន​លុង ​និង​កម្លាំង​ប៉ុស្តិ៍​ឡា​បាន​សៀក បាន​ធ្វើ​ការ​ចុះ​បង្ក្រាប​ល្បែង​ស៊ីសង (​ជល់​មាន់​) នៅ​ចំណុច​ចម្ការ​ស្វាយចន្ទី ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​

ក្រោយ​ការចុះ​បង្ក្រាប ​សមត្ថកិច្ច​បាន​ដកហូត​សម្ភារៈ​រួមមាន​ម៉ូតូ​ចំនួន​៧​គ្រឿង រថយន្ត​១​គ្រឿង ទ្រុង​ក្រុង​មាន់​ចំនួន​១ ជញ្ជីង​ថ្លឹង​ចំនួន​១ និង​សម្ភារៈ​សម្រាប់​ជល់​មាន់​មួយចំនួនទៀត​។​

​បច្ចុប្បន្ន សម្ភារៈ ​ត្រូវបាន​សមត្ថកិច្ច​ដកហូត​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu