Ad Code

ជន​ចាស់ជរា​ក្រីក្រ ​និង​ជន​គ្មាន​ផ្ទះសម្បែង​ជាង​២០០​នាក់​ ទទួលបាន​ស្បៀង និង​ថ្នាំសង្កូវ ពី​មូលនិធិ​២៥៛ វី​តា​ល់​



ភ្នំពេញ ​៖ ​ក្រុមហ៊ុន វី​តា​ល់ ដែលជា​ក្រុមហ៊ុន​ផលិត​ទឹក​ពិសា​គុណភាព​ខ្ពស់ និង​ល្បីល្បាញ​លើ​សកម្មភាព​សប្បុរសធម៌ បាន​សហការ​ជាមួយនឹង​ក្រុមយុវជន​ស្ម័គ្រ​ចិត្ត​ជាង​៥០​នាក់ ដើរ​ប្រមូល​ចាស់ជរា​ក្រីក្រ​គ្មាន​ផ្ទះសំបែង ប្រមាណ២០០​នាក់​នៅ​ភ្នំពេញ មក​ទទួលយក​ភួយ និង​គ្រឿង​ឧបភោគបរិភោគ ព្រមទាំង​ថ្នាំសង្កូវ​មួយចំនួន ដើម្បី​បំពេញ​នូវ​តម្រូវការ​កំឡុងពេល​រដូវ​ធ្លាក់​ខ្យល់​ឈានចូល​មកដល់​។

កម្មវិធី «​វី​តា​ល់​ផ្តល់​ភាពកក់ក្តៅ​» បានធ្វើ​ឡើង​កាលពី​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​មករា ឆ្នាំ​២០១៩ នៅក្នុង​បរិ​វេ ណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែលមាន​ការចូលរួម​ពី​លោកស្រី ជឹ​ង សុគន្ធា​វី អគ្គនាយិកា​ នៃ​ក្រុម​ហ៊ុន​ទឹក​ពិសា​វី​តា​ល់ ប្អូនៗ​អ្នកស្ម័គ្រចិត្ត និង​ក្រុមការងារ​វី​តា​ល់​ជាច្រើន​អ្នក​។

បើតាម​ការសិក្សា ស្រាវជ្រាវ​របស់​យុវជន​ស្ម័គ្រចិត្ត បាន​បញ្ជាក់ថា​ លោកតា​ លោកយាយ ​ចាស់ជរា​ដែល​គ្មាន​ផ្ទះ​សម្បែង​ជាង​២០០​នាក់​នេះ ភាគច្រើន​ប្រកប​របរ​រកស៊ី​តូចតាច ពួកគាត់​មាន​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើងទៅ​។

ពួកគាត់​បាន​ចាក​ចេញពី​ស្រុកកំណើត​មក​ប្រកប​របរ​តិច​តូច​ដើម្បី​ចិញ្ចឹមជីវិត អ្នកខ្លះ​លក់​អំបោស សំលៀងកាំបិត និង​កាន់​ជញ្ជីង​ដើរ​ថ្លឹង​គីឡូ​។​..ល..​។ ប្រាក់ចំណូល​ដែល​ពួកគាត់​រកបាន ​គឺ​តិច​តូច​ណាស់​ដែល​ជា​មធ្យម ក្រោម​២​ម៉ឺន​រៀល​ប៉ុណ្ណោះ ​ក្នុង​មួយថ្ងៃ ដែល​ធ្វើ​ឲ្យ​គាត់​មិនមាន​លទ្ធភាព​ជួល​ផ្ទះ និង​បង្ខំចិត្ត ដើរ​សម្រាន្ត​តាម​សំយាប​ផ្ទះ​អ្នកដទៃ​។​

ដោយសារតែ​មើលឃើញ​ការលំបាក​ច្រើន​សណ្ឋាន​បែបនេះ ស្របពេល​នឹង ខែ​ធ្លាក់​ខ្យល់​នឹង​ឈាន​ចូល​មកដល់ មូលនិធិ​វី​តា​ល់​ បាន​ពាំនាំ កម្មវិធី «​វី​តា​ល់​ផ្តល់​ភាព​កក់ក្តៅ​លើក​ទី​៣» ដែល​នឹង​ពាំ​នាំ​មក​នូវ​អំណោយ​ជា​ភួយ​ដ៏​កក់ក្តៅ អង្ករ​១០​គីឡូ ថ្នាំ​សង្កូវ និង​ថវិកា​ជូន​ពួកគាត់ ដែល​រំពឹងថា ​អាច​នឹង​ជួយ​សម្រួល​ដល់​ជីវភាព ​លោកតា លោកយាយ ​មួយគ្រា​កំឡុងពេល​ធ្លាក់​ខ្យល់​។

លោកស្រី ជឹ​ង សុគន្ធា​វី អគ្គនាយិកា ​នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ បាន​មានប្រសាសន៍ថា លោកស្រី​ពិតជា​មានចិត្ត​រំភើប ​និង​រីករាយ​ជាខ្លាំង ដែល​បាន​ដឹកនាំ​ក្រុមការងារ​វី​តា​ល់ ឲ្យ​មាន​វត្តមាន​នៅទីនេះ​ដើម្បី​ប្រារព្ធ​កម្មវិធី «​វី​តា​ល់​ផ្តល់​ភាព​កក់ក្តៅ​ទី​៣» ដែល​ជា​កម្មវិធី​សប្បុរសធម៌​ចែក​ភួយ និង​ស្បៀង ដ៏​ធំ​មួយ​ប្រចាំឆ្នាំ ដើម្បី​ជួយ​ដល់​ចាស់ជរា ដែលមាន​ជីវភាព​ក្រលំបាក​ជាង​២០០​នាក់ ដែល​កំពុង​រស់​តាម​ទីសាធារណៈ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។

លោកជំទាវ​បន្តថា ការ​ប្រារព្ធ​កម្មវិធី​នេះ​ឡើង ​គឺ​ផ្អែកលើ​គោលបំណង​ធំៗ ​៤ ​គឺ ១.​មានបំណង​ពង្រឹង​វប្បធម៌​ចែករំលែក, ២.​បង្កើន​ផ្តល់​ភាពកក់ក្តៅ​ដល់​ដូនចាស់​ក្នុងពេល​រដូវ រំហើយ​ចូលមក​ដល់, ៣.​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​ពី​សាធារណជន ,និង ៤.​បំពេញបន្ថែម​នូវ​កង្វះខាត​ស្បៀង និង​ថ្នាំសង្កូវ​ដល់​ជន​ចាស់ជរា​។​

នៅក្នុង​ឱកាស​នោះដែរ លោកស្រី បាន​ថ្លែងអំណរគុណ​ដល់​ក្រុមយុវជន​ស្ម័គ្រចិត្ត​ជាង​៥០​នាក់​ដែល​បាន​ចូលរួម​ក្នុង​ការងារ​ស្ម័គ្រចិត្ត​នៅថ្ងៃនេះ ដែល​ការចូលរួម​នេះ​គឺមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន និង​បង្ហាញ​កាន់តែច្បាស់​ពី​សាមគ្គីភាព​របស់​យុវជន​ក្នុងសង្គម​ខ្មែរ​យើង​។

ទស្សនវិស័យ​របស់ វី​តា​ល់ មិន​ត្រឹមតែ​ចង់​ធ្វើ​សកម្មភាព​សប្បុរសធម៌​កាន់តែច្រើន​នោះទេ ក្រុមហ៊ុន​ក៏​មា ន​បំណង លើកទឹកចិត្ត និង​ផ្សព្វផ្សាយ​កម្មវិធី​សប្បុរសធម៌​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ភាព​កាន់​តែ​ពុះកញ្ជ្រោល​ផងដែរ​។

វី​តា​ល់ ​ប្ដេជ្ញា​ថា​ នឹង​យក​កញ្ចប់​ថវិកា​សប្បុរសធម៌ ដែល​បាន​ចូលរួម​ពី​អតិថិជន​ទាំងអស់​ទៅធ្វើ​កម្មវិធី​សប្បុរសធម៌​ជាច្រើន​បន្ថែមទៀត ដើម្បី​ជូន​ផល​បុណ្យ ជូន​ត្រឡប់​ទៅ​អតិថិជន​ទាំងអស់​វិញ​។ ដូច្នេះ​សូម​ចងចាំ​ថា គ្រាន់តែ​អតិថិជន​វី​តា​ល់​ជាវ​ទឹក​មួយ​ដប គឺ​បាន​ចូលរួម​ធ្វើបុណ្យ​កុសល និង​ចូល​រួម​ចំណែក​ក្នុង​ការជួយ​អភិវឌ្ឍ​សង្គម​បានជា​ច្រើន «​វី​តា​ល់​មោទនភាព​ផលិតផល​ជាតិ​»៕​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu