Ad Code

កូនស្រី​ពៅ ម្ចាស់​ហាង​លក់​ត្បូង សៀក​លីម ត្រឡប់​មកពី​បុណ្យ​សព​តា​វិញ ចង​.​ក សម្លាប់​ខ្លួន​នៅ​ក្នុង​ហាង​



​ភ្នំពេញ ​៖ ​កូនស្រី​ពៅ ម្ចាស់​ហាង​លក់​ត្បូង សៀក​លីម មាន​ទីតាំង ស្ថិតនៅក្នុង​សង្កាត់​ទួល​ទំពូង​ទី​០១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ត្រូវ​បាន​ក្រុមគ្រួសារ​ប្រទះឃើញ ចង.ក ស្លាប់ សង្ស័យ មាន​វិបត្តិ ដោះស្រាយ​មិន​ចេញ។​ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម កាលពី​ម៉ោង ០៨​និង​២០​នាទី​ នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ មានឈ្មោះ រ័ត្ន ឆវី ភេទ​ស្រី ​អាយុ​២៧​ឆ្នាំ នៅ​លីវ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​១៣៨ ផ្លូវ​លេខ​៤៥០ សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំការមន ជា​កូនស្រី​ពៅ​របស់​ថៅកែ​ហាង​លក់​ត្បូង “​សៀក លីម​”។​

​ប្រភព​ពី​សាច់ញាតិ​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គឺកាលពី​ព្រលប់​ម៉ោង​ប្រហែល១០​យប់​ ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០១៩ ជនរងគ្រោះ​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម ពិធី​បុណ្យ សព លោកតា​គាត់​ដែល​ទើបនឹង​ស្លាប់​នៅឯ​ម្តុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល លុះ​ម៉ោង ០៣ ទៀបភ្លឺ ឈានចូល​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៩ រ័ត្ន ឆវី (​ជនរងគ្រោះ​) ក៏បាន​ត្រឡប់​មក​ផ្ទះ​ទួល​ទំពូង ទីតាំង​កើតហេតុ​ខាងលើ​វិញ​ជា​ធម្មតា។ ​លុះ​ព្រឹក ឡើង វេលា​ម៉ោង​៧ សមាជិក​ដែល​មាន​ប្រមាណ​ជា​០៣​នាក់ ​នៅក្នុង​ផ្ទះ​នោះ បាន​ប្រទះឃើញ រ័ត្ន ឆវី (​ជនរងគ្រោះ​) បាន​ចង​.​ក ​សម្លាប់ខ្លួន​នឹង​បង្កាន់​ដៃ​ជណ្ដើរ​ស្លាប់​បាត់​បង់ជីវិត​ទៅ​ហើយ ទើប​រាយការណ៍​ជូន​ទៅ​អាជ្ញាធរ​សមត្ថកិច្ច​តែម្តង​។​

​ករណី នេះ អាជ្ញាធរ​សមត្ថកិច្ច​នគរបាល​ជំនាញ​កោសល្យវិច័យ​របស់​រាជធានី​ភ្នំពេញ មិនទាន់​បញ្ជាក់​ឲ្យ​ច្បាស់​ថា ករណីនេះ​ពិតជា​ធ្វើ​អត្តឃាត​ចង​.​ក​ស្លាប់​ខ្លួនឯង ឬ​ជា​ករណី​អ្វី​ផ្សេង​នៅឡើយ​ទេ​។

ចំណែក​ក្រុមគ្រួសារ ​នៃ​សព​ក៏​មិនទាន់​បញ្ជាក់​ពី​មូលហេតុ​ នៃ​ការស្លាប់​របស់ រ័ត្ន ឆវី (​ជនរងគ្រោះ​) បាន​នៅឡើយ​ទេ​។ ​ក្រោយពេល​កើតហេតុ ​សមត្ថកិច្ច​ជំនាញ​ខាង​កោសល្យវិច័យ​បាន​ប្រគល់​សាក​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu