Ad Code

វត្តមាន​បុរី VIP​ក្នុង​ខេត្ត​ព្រះសីហនុ​ កាន់តែ​ធ្វើ​ឲ្យ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​មាន​សក្ដានុពល​ខ្លាំង !



​ព្រះសីហនុ ៖ នា​ពិធី​បុកគ្រឹះ​បើកសម្ពោធ​បុរី VIP កាលពី​ថ្ងៃទី​៩ ខែមករា​ឆ្នាំ​២០១៩​មាន​ទីតាំង​ស្ថិតនៅ​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ថ្នាក់ដឹកនាំ​ខេត្ត​នេះ បាន​អះអាងថា ក្រុមហ៊ុន​បុរី VIP​ដែល​គម្រោង​សាង​សង់ផ្ទះ​រហូតដល់​ជាង​៤​ពាន់​ល្វែង កំពុង​រួមចំណែក​ធ្វើអោយ​ខេត្ត​ព្រះសីហនុ កាន់​តែមាន​សក្កា​នុព​ល​ឈានឡើង​។
​វត្តមាន​របស់​ក្រុមហ៊ុន​បុរី VIP ត្រូវ​បានទទួល​ការស្វាគមន៍​ពី​មន្ត្រី​អាជ្ញាធរខេត្ត​យ៉ាងខ្លាំង ដោយបាន​ចាត់ទុកថា ក្រៅពី​ជំរុញ​អោយ​ខេត្ត​ព្រះសីហនុ​ទាំងមូល​កែប្រែ​មុខមាត់​ថ្មី ក៏​ជា​សារ​ជំរុញ​អោយ​អ្នកវិនិយោគ​ក្នុងស្រុក​ចាប់អារម្មណ៍​លើ​គម្រោង​អភិវឌ្ឍន៍​បន្ថែមទៀត​ក្នុង​ខេត្ត​ទាំងមូល​។ លោក ហេង ប៊ុន​ទី អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ តំណាង​ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណ​អភិបាលខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ខេត្ត​ព្រះសីហនុ​មិនអាច​ខ្វះ​ការចូលរួម​វិនិយោគ​ពី​អ្នកវិនិយោគទុន​ក្នុងស្រុក​បានទេ ដើម្បីអោយ​ការវិនិយោគ​ទាំងមូល​មាន​និរន្ត​ភាពច្បាស់លាស់ ហើយ​រឹងមាំ​។​

​លោក​ថា តំបន់​ទេសចរណ៍​ពិតជា​ត្រូវការ​បំផុត​រាល់​ការវិនិយោគ​ពី​សំណាក់​ជនបរទេស​ប៉ុន្តែ​បើ​គ្មាន​គម្រោង​តូចធំ​របស់​ក្រុម​វិនិយោគ​ក្នុងស្រុក ក៍​មិនមែនជា​សេចក្ដីត្រូវការ​របស់​ខេត្ត​នោះដែរ ដោយសារតែ​ក្រុម​អ្នកវិនិយោគ​ក្នុងស្រុក ទើប​យល់​ពី​សេចក្ដីត្រូវការ​របស់​អតិថិជន​ក្នុងស្រុក​បានច្បាស់លាស់​ជាង​បើ​ធៀប​នឹង​ការវិនិយោគ​របស់​ជន​បរទេស​។​
​លោក​បង្ហាញ​ការកោតសរសើរ ចំពោះ​គម្រោង​សាងសង់​បុរី​របស់​ក្រុមហ៊ុន​បុរី​វី​អាយ​ភី ដែល​បាន​សម្រេចចិត្ត​បោះទុន​សាងសង់​បុរី​រហូតដល់​រាប់ពាន់​ល្វែង លើ​ទឹកដី​ខេត្ត​ព្រះសីហនុ ដែល​ចរន្ត​នៃ​ការ​បោះទុន​នេះ កំពុង​ធ្វើអោយ​សក្កា​នុព​ល​របស់​ខេត្ត​ទាំងមូល ក្លាយជា​យុទ្ធសាស្ត្រ​នៃ​ការចាប់អារម្មណ៍​ពី​ក្រុម​វិនិយោគ​ក្នុងស្រុក​ផ្សេងទៀត​។ ក្នុងនោះ​វត្តមាន​របស់​សំណង់​បុរី​ដ៏​ធំ​របស់​ក្រុមហ៊ុន VIP​ក៏បាន​បង្ហាញខ្លួន​ស្របគ្នា​នឹង​ខេត្ត​ព្រះសីហនុ​កំពុង​ត្រូវការ​លំនៅដ្ឋាន​ប្រកបដោយ​ស្ដង់ដារ និង​ភាពជឿជាក់​នាពេល​បច្ចុប្បន្ន​ផងដែរ​។​

​លោក​ទទូច​អោយ​អ្នក​ទេសចរណ៍​ដែល​ចង់បាន​ផ្ទះ​ស្នាក់នៅ​នៅ​ខេត្ត​ព្រះសីហនុ និង ក្រុម​ពលរដ្ឋ​រស់នៅក្នុង​ខេត្ត​ព្រះសីហនុ​ទាំងមូល ទិញ​សំណង់​របស់​បុរី​វី​អាយ​ភី​អោយបាន​រួសរាន់ ដើម្បី​ទទួលបាន​ប្លង់​ល្អ ដោយសារតែ​គម្រោង​រប​ស់​ក្រុមហ៊ុន​នេះ សាងសង់​ក្នុង​ទីប្រជុំជន​ស្រុក​ព្រៃនប់ ដែល​ងាយ​ចំណេញ​ក្នុង​រយៈពេល​មួយ​ខ្លី ខណៈ​ស្រប​ដែល​គម្រោង​ទាំងមូល ក្រៅពី​ក្លាយជា​ក្រុង​រណប​ទ្រង់ទ្រាយ​ធំ​ប្រចាំខេត្ត ក៏​ជា​តំបន់​ដែលមាន​ទីតាំង​តែ​ប្រមាណ​៧​គីឡូម៉ែត្រ​ពី​ព្រលានយន្តហោះ​ខេត្ត​ព្រះសីហនុ ។​

​លោក​បាន​បញ្ជាក់ថា​មិន​លើសពី​២​ឆ្នាំ​ទៀត​ទេ​គឺ​ដី​ផ្ទះ​នៅក្នុង​តំបន់​នេះ នឹង​ថ្លៃ​ដូច​មាស ព្រោះ​ក្នុង​រយៈពេល​ថ្មីៗ​ទឹកដី​ខេត្ត​ព្រះសីហនុ បានទទួល​គម្រោង​អភិវឌ្ឍន៍​ច្រើនណាស់ ដែល​ត្រៀម​លេចចេញ​រូបរាង​នៅ​ជុំវិញ​បរិវេណ​ព្រលាន​។​
​លោក វ៉ន វណ្ណៈ​អគ្គនាយក​ក្រុមហ៊ុន​VIP​បាន​ថ្លែង​បញ្ជាក់ថា គម្រោង​សាងសង់​បុរី និង​ផ្សារ​នៅក្នុង​តំបន់​ព្រៃនប់ គឺជា​គម្រោង​ទី​២​ក្នុង​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​ប៉ុន្មាន​ខែ​មុន ក្រុមហ៊ុន​ក៏បាន​បុកគ្រឹះ​សាងសង់​ខុន​ដូ​កម្ពស់​១៧​ជាន់ នៅ​កណ្ដាល​ក្រុងព្រះសីហនុ ដើម្បី​ទុក​ជួល​អោយ​ភ្ញៀវ​ខ្មែរ និង​បរទេស​ដែល​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ជួល​ក្នុងតម្លៃ​មួយ​ទាប ជា​ប្រយោជន៍​អោយ​អ្នក​ទេសចរណ៍​ក្នុងស្រុក​អោយ​ចង់​ឡើង​ចុះ​ខេត្ត​ព្រះសីហនុ​អោយ​ច្រើនឡើង​។


សម្រាប់​គម្រោង​សាងសង់​បុរី​ដែលជា​លំនៅដ្ឋាន​ទ្រង់ទ្រាយ​ធំ​នេះ​វិញ​លោក​ថា​គម្រោង​ប្រើ​ទុន​ប្រមាណ​១២០​លាន​ដុល្លារ ដោយមាន​សំណង់ផ្ទះ​បី​ប្រភេទ​សរុប​ជាង​៤​ពាន់​ល្វែង មាន​ទាំង​ផ្សារ និង​សួន​លម្ហែកាយ​។ គម្រោង​នេះ​មាន​ដី​សរុប​ជាង​៦០​ហិកតា ដោយ​តាម​ផែនការ​នឹង​ពង្រីក​អោយដល់​ជាង​១០០​ហិកតារ ដើម្បី​បំពេញតម្រូវការ​។ លោក ហម រ៉​ន ដៃគូ​ហ៊ុន​មួយរូប​ទៀត​របស់​បុរី​វី​អាយ​ភី បាន​ថ្លែង​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​បើកសម្ពោធ​បុកគ្រឹះ​សាងសង់ សំណង់​នៅ​បុរី​VIP ក្នុង​ខេត្ត​ព្រះសីហនុ​លក់​អស់​ជាង​១​ពាន់​ល្វែង​ហើយ ដោយ​ក្នុងនោះ​អ្នកទិញ​ភាគច្រើន គឺ​អ្នក​នៅ​ភ្នំពេញ និង​នៅ​ខេត្តកំពត​។

​សូមបញ្ជាក់ថា​នៅក្នុង​ថ្ងៃនោះ​ក៏មាន​ពិធីជប់លៀង​ចាប់ឆ្នោត​ជូន​ដល់​អតិថិជន និង​ប្រគំ​តន្ត្រី​ទ្រង់ទ្រាយ​ធំ​រហូតដល់​ពាក់កណ្ដាល​អា​ធ្រា​តុ ឡើង​ផ្អើល​តំបន់​ព្រៃនប់​ផងដែរ ក្រោម​វត្តមាន​តារា​ល្បីៗ​ដូចជា​នាយ​ចឺម និង កញ្ញា មាស សុខ​សោភា​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu