Ad Code

ជន​ក្រីក្រ ជាច្រើន​គ្រួសារ​បាន​ទទួល​អំណោយ​ពី​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ នៅ​ថ្ងៃ​៧​មករា​រៀបចំ​នៅ​ថ្ងៃ​ខាងមុខ



បន្ទាយមានជ័យ ៖ ព្រឹក ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩​នេះ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​តំណាង​ឲ្យ​លោក​ឧ​ត្ត​ម​សេនី​យ៌​ត្រី​បោ​ន​ ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ជាច្រើន​នាក់​នាំ​យក​អំណោយ​មនុស្សធម៌​ទៅ​ចែក​ជូន​គ្រួសារ​ក្រីក្រ​ខ្វះខាត​ចំនួន​៥​គ្រួសារ ដែល​៤​គ្រួសារ​ជា​ជន​ចាស់ជរា​គ្មាន​ទីពឹង​ហើយ​មាន​ជំងឺ​និង​១​គ្រួសារ​ទៀត ជា​ជនពិការ រស់នៅ​ក្នុងព្រៃ ដាច់ស្រយាល​ដើម្បី​ចូលរួម​ចំណែក​នៅ​ថ្ងៃបុណ្យ​៧​មករា​រៀបចំ​នៅ​ថ្ងៃ​ខាងមុខ​អំណោយ​រួមមាន អង្ករ​ចំនួន​៥​បេ ១​បេ​មាន​ចំនួន​៥០​គីឡូក្រាម​ទឹកត្រី​ចំនួន​៥​យួរ ទឹក​ស៊ីអ៊ីវ​ចំនួន​៥​យួរ អំបិល​ចំនួន​៥​ថង់​ស្ករស​ចំនួន​៥​ថង់ រួម​នឹង​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល​ផង​ដែរ ដោយ​ក្នុង ១​គ្រួសារៗ ទទួលបាន​អង្ករ​១​បេ ៥០​គីឡូក្រាម​ទឹកត្រី​១​យួរ ទឹក​ស៊ីអ៊ីវ​១​យួរ អំបិល​១​ថង់ ស្ករស​១​ថង់​និង​ថវិកា​១០ម៉ឺន​រៀល ជួយ​៥​គ្រួសារ​នេះ​ជា​រៀងរាល់ខែ​ទៀតផង។



លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​មាន​ប្រសា​ស​ន៍​ថា​ នៅ​ថ្ងៃទី​១២ ​ខែមករា ខាងមុខនេះ​គឺជា​ថ្ងៃបុណ្យ​៧​មករា​លោក​បាន​យក​អំណោយ​របស់​អង្គភាព​អា​អាវុធហត្ថ​ទៅ​ចែកជូន​ដល់​គ្រួសារ​ក្រីក្រ​ខ្វះខាត​ចំនួន​៥​គ្រួសារ ដែល​៤​គ្រួសារ​ជា​ជន​ចាស់ជរា ហើយ​មាន​ជំងឺ​និង​១​គ្រួសារ​ទៀត ជា​ជនពិការ​អំណោយ​នេះ​ សម្រាប់​ជា​មនុស្សធម៌​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​អំណោយ​សប្បុរសធម៌​ពី​អាវុធហត្ថ​ហើយ​លោក​បាន​ធ្វើ​ការ​ផ្តាំផ្ញើ ធ្វើ​យ៉ាង​ណា​ត្រូវ​ចេះ​ថែទាំ​សុខភាព​របស់​ខ្លួន ឲ្យ​បានល្អ ជាពិសេស​រស់នៅ​ប្រកបដោយ​អនាម័យ ហូប​ស្អាត ផឹក​ស្អាត និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន។ ចុងក្រោយ គ្រួសារ​ទុរគត​ជន​ទាំង​៥​គ្រួសារ​នេះ បាន​លើក​ម្រាមដៃ​ដប់​សូម​បួង​សួង​ដល់​វត្ថុ​សក្តិ​សិទ្ធិ​ក្នុង​លោក ​សូម​ជួយ​បីបាច់​និង​ថែរក្សា​ដល់​ថ្នាក់ដឹកនាំ​អាវុធហត្ថ​ទាំងអស់​ឲ្យ​ជួបប្រទះ​និង​តែ​សេចក្តី​សុខ សត្រូវ​មកពី​មុខ​សូម​ឲ្យ​រំលង សត្រូវ​មកពី​ក្រោយខ្នង​ឲ្យ​រលាយ និង​សត្រូវ​ឆ្ងាយ​ឲ្យ​វិនាស​បាត់ទៅ​។



ក្នុង​នោះ​ ក៏​បាន​ជូនពរ​ដល់​អាវុធហត្ថ​ក្រោម​ឱវាទ​ទាំងអស់​ដែល​បាន​ជួយ​ដល់​ការងារ​សង្គម និង​ការពារ​សន្តិសុខ​ដល់​ប្រជាពលរដ្ឋ​ដោយ មិន​គិត​ពី​ការ​នឿយហត់ ដើម្បី​ប្រជាពលរដ្ឋ​ក្នុង​តំបន់​មាន​សុវត្ថិភាព​សូម​ឲ្យ​លោក ទាំងអស់​មាន​សេចក្តីសុខ​ក្នុង​ក្រុមគ្រួសារ និង​មាន​សុខ​ភាពល្អ​គ្រប់ៗ​គ្នា​ផងដែរ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu