Ad Code

ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ប្រកួត​ស្មើ​ជាមួយ​ក្រុម ISI Group United ក្នុង​ប្រកួត​មិត្តភាព



​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បានធ្វើ​ការប្រកួត​មិត្តភាព​លើកដំបូង​ក្នុង​ឆ្នាំ​២០១៩​នេះ​ដោយ​លទ្ធផល​ស្មើ ៣​ទល់​៣ ជាមួយ​ក្រុម​ISI Group United នៅ​ល្ងាច​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ​លើ​ទីលាន​កីឡដ្ឋាន KMH Stadium ដោយមាន​ការដាក់បញ្ចូល​ភាគច្រើន​ជា​យុវជន និង​កីឡាករ​បម្រុង​នា​វគ្គ​ទី​២​។

នៅក្នុង​ប្រកួត​នេះ​ក្នុង​វគ្គ​ទី​១ ព្រះខ័ន​រាជ​ស្វាយរៀង បានធ្វើការ​នាំមុខ​២​ទល់​០ ដោយ​កីឡាករ សារ៉េត គ្រី​យ៉ា និង ណុប តុលា​។ តុលា បាន​ស្វែងរក​គ្រាប់​ទី​២ ក្នុង​វគ្គ​ទី​២ មុន​ពេល​ត្រូវ​បាន​ផ្លាស់ប្តូរ​ចេញ​ជំនួស​មកវិញ​នៅ​កីឡាករ​យុវជន​ថ្នាល​ជាច្រើន​នាក់​លេង​រហូត​ឈានដល់​ការ​របូត​ដល់​ទៅ​៣​គ្រាប់​ដោយ​ជា​លទ្ធផល​បញ្ចប់​ការប្រកួត​ស្មើគ្នា ៣​ទល់​៣​។ គួរ​រំលឹក​ថា នេះ​ជា​ការ​ប្រកួត​មិត្តភាព​លើក​ទី​៤​ក្នុងអំឡុងពេល​សម្រាក​រដូវ​កាល (Pre-season) ដោយ​យកឈ្នះ Japan All Stars ៧​ទល់​០, ចាញ់ វិសាខា ២​ទល់​០ និង ឈ្នះ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​៣​ទល់​១​។



សូម​បញ្ជាក់​ថា​ ក្រុម​ដែលជា​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា បានចាប់ផ្តើម​ប្រមូលផ្តុំ​កីឡាករ​ឡើងវិញ​ក្រោយ​សម្រាក​មួយ​រយៈ​បន្ទាប់ពី​បញ្ចប់​បេសកកម្ម​ក្នុង​រដូវ​កាល​ចាស់ ហើយ​នេះ​ជា​ដំណាក់​កាលដែល​ក្រុម​ទាំងអស់​ត្រូវ​តាមដាន​និង​ត្រួតពិនិត្យ​សមត្ថភាព​កូនក្រុម​រប​ស់​ខ្លួន​ឡើងវិញ​ទាំង​សមាជិក​ចាស់ និង​សមាជិក​ថ្មីៗ​ទាំង​ខ្មែរ​និង​បរទេស ឬ​កីឡាករ​ខ្លះ​ទើបតែ​ជ្រើសរើស​ចេញពី​ក្រុម​ថ្នាល​យុវជន ព្រមទាំង​កីឡាករ​មួយចំនួន​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ធ្វើតេស្ត​សាកល្បង​មុននឹង​សម្រេច​បញ្ចូល​ពួកគេ​ទៅក្នុង​ក្រុម​ឈុត​ធំ​ ឬ​ យ៉ាងណា​នោះ មុន​រដូវ​កាល​ឆ្នាំ​២០១៩ មកដល់។

ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​ដឹកនាំ​ដោយ​លោក Conor Nestor ទទួល​ចំណាត់ថ្នាក់​មិនសូវ​បាន​ល្អ​នោះ​ទេ​ ប្រចាំ​រដូវ​កាល​នេះ​ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន បើ​ធៀប​នឹង​លទ្ធផល​តាម​ឆ្នាំ​កន្លងមក​​។ ចំពោះ​លី​គ​កំពូល​កម្ពុជា វិញ​ក្រោយ​ប្រកួត​បាន​២២​លើក​ឈ្នះ​បាន​១០​លើក ហើយ​ស្មើគ្នា​បាន​៣​លើក និង​បរាជ័យ​រហូតដល់​៩​លើក ឈរ​ចំណាត់ថ្នាក់​លេខ​៦​បណ្តោះ​អាសន្ន​ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២​។ ចំណែក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​នេះ​បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​បន្ទាប់ពី​ចាញ់​អង្គ​រថា​យ​ហ្គឺរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu