ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គិតចាប់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ដល់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ មធ្យោបាយយានយន្តល្មើស សរុបចំនួន៣៨០គ្រឿង អប់រំ ចំនួន១៦៤គ្រឿង និងពិន័យចំនួន២១៦គ្រឿង។
សរុបលទ្ធផលយានយន្តល្មើសច្បាប់ចរាចរណ៍ រយៈពេល២០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ចំនួន ១២៦៥៣គ្រឿង អប់រំ ចំនួន៤០៤១គ្រឿង និងពិន័យ ចំនួន ៨៦១២គ្រឿង។
ដោយឡែក លទ្ធផលត្រួតពិនិត្យ មួក និងកញ្ចក់ នៅក្នុងរាជធានីភ្នំពេញ រយៈពេល២០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ សរុបរួម ចំនួន៤៣១៦៦គ្រឿង អប់រំ ចំនួន២៥៦៨គ្រឿង មធ្យោបាយពិន័យ ចំនួន៧២៩០គ្រឿង ( មួក៥៣៧៧គ្រឿង និងកញ្ចក់១៦០២ គ្រឿង ស្រវឹង ចំនួន ៦គ្រឿង និងយានផ្សេងៗ ចំនួន៣០៥គ្រឿង ) ។
លទ្ធផលត្រួតពិនិត្យល្បឿន រយៈពេល២០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ រកឃើញយានយន្តល្មើស ចំនួន៣៨០គ្រឿង។ ចំណែក លទ្ធផលត្រួតពិនិត្យ អ្នកបើកបរមានជាតិ ស្រវឹង រយៈពេល២០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ រកឃើញយានយន្តល្មើស ចំនួន៩គ្រឿង អប់រំ ចំនួន៣គ្រឿង និងមធ្យោបាយពិន័យ ចំនួន៦គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments