កីឡាករវាយតេន្នីសលំដាប់ទី ១ ពិភពលោក Novak Djokovic បាននិយាយកាលពីថ្ងៃចន្ទថា កីឡាករកំពូល ៤ នាក់ ដែលរួមទាំងខ្លួនឯងក៏ដូចជា កីឡាករ Roger Federer កីឡាករ Rafael Nadal និងកីឡាករ Andy Murray សុទ្ធតែជាកីឡាករដែលឈ្នះពានរង្វាន់ Grand Slam ក្នុងឆ្នាំ ២០១៩ ។
ទោះបីជាការកត្តាអាយុ របួស និងការទស្សន៍ទាយទុកអំពីតារាជំនាន់ថ្មីអំពីការប្រកួតនេះក៏ដោយក៏កីឡាករ Djokovic បានអះអាងថា កីឡាករជើងចាស់ ៤ នាក់នេះនៅតែជាកីឡាករដែលអាចឈ្នះពានរង្វាន់ ។
Djokovic បាននិយាយថា "ខ្ញុំគិតថាប្រសិនបើយើងមានសុខភាពល្អ និងលេងបានល្អ កីឡាករទាំង ៤ នាក់នេះនៅតែប្រហែលជាមានឱកាសល្អបំផុតដើម្បីឈ្នះពានរង្វាន់ Gram Slams ជាបន្តទៀតមុនពេលបើកការប្រកួតបើករដូវកាល និងពានរង្វាន់ Qatar Open" ។
Djokovic គឺជាបេក្ខភាពមួយរូបដែលមានសង្ឃឹមឈ្នះនៅឆ្នាំ ២០១៩ ដោយបានបញ្ចប់រដូវកាលមុនយ៉ាងខ្លាំង និងបានជាសះស្បើយពីការរងរបួស ហើយនឹងមិនមានអ្វីប៉ះពាល់ដល់ឆ្នាំនេះដើម្បីឈ្នះពាន Wimbledon និង US Open ឡើយ ។
គូប្រជែងរបស់គេជាពិសេសកីឡាករ Nadal និង Murray នៅតែប្រឈមនឹងបញ្ហារងរបួសដែមិនទាន់ជាសះស្បើយពេញលេញដែលបង្កើនឱកាសឲ្យកីឡាករសញ្ជាតិស៊ែប៊ីរូបនេះអាចបន្ថែមការឈ្នះក្របខ័ណ្ឌ Grand Slam លើកទី ១៤ របស់គេ ។
ជ័យជម្នះដ៏សំខាន់មួយទៀត ហើយរូបគេនឹងយកឈ្នះកីឡាករ Pete Sampras ដើម្បីក្លាយជាអ្នកឈរនៅលេខ ៣ ក្នុងបញ្ជីអ្នកឈ្នះពានរង្វាន់ Grand Slam គ្រប់ពេល ខណៈដែលកីឡាករ Federer ២០ ដង និងកីឡាករ Nadal ១៧ ដង ។
ចាប់តាំងពីពេលមុន និងរួមទាំងឆ្នាំ ២០១០ កីឡាករកំពូលទាំង ៤ រូបនេះបានឈ្នះពានរង្វាន់ Grand Slam ចំនួន ៣២ លើកក្នុងចំណោមពួកគេដោយកីឡាករ Djokovic ស្ថិតនៅកំពូលគេក្នុងមានបញ្ជីដោយបានឈ្នះចំនួន ១៣ លើក ។
Djokovic បានបញ្ជាក់ថា ជំនាន់បន្ទាប់គឺមានរួចហើយ ហើយបានជ្រើសរើសកីឡាករលំដាប់ទី ៤ ពិភពលោករបស់អាល្លឺម៉ង់គឺកីឡាករ Alexander Zverev កីឡាករលំដាប់ទី ១២ ពិភពលោករបស់ក្រូអាតគឺកីឡាករ Borna Coric និងកីឡាករលេខ ១៥ របស់ក្រិក Stefano Tsitsipas ។
កីឡាករវាយតេន្នីសមួយរូបទៀតដែលអាចប្រជែងពានរង្វាន់នេះគឺកីឡាករ Dominic Thiem របស់ប្រទេសអូទ្រីសដែលក៏ស្ថិតនៅក្នុងការប្រកួតទីក្រុងដូហា និងកីឡាករលំដាប់លេខ ២ ដែលឈរនៅក្រោយកីឡាករសញ្ជាតិស៊ែប៊ីរូបនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments