Ad Code

លោកស្រី Hasina នឹងត្រូវ​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស​



លោកស្រី Sheikh Hasina នឹងត្រូវ​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស​សម្រាប់​អាណត្តិ​ទី​បួន​ក្នុង​កំណត់ត្រា​ក្រោយពី​ទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​មួយ​ដែល​ត្រូវបាន​រំខាន​ដោយ​អំពើហិង្សា​ដ៏​សាហាវ​និង​ការអះអាង​អំពី​ការ​ក្លែងបន្លំ​រីក​រាលដាល​។​

លោកស្រី Hasina អាយុ​៧១​ឆ្នាំ​បាន​ជួយ​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​ក្នុង​កំណត់ត្រា​នៅ​ប្រទេស​អាស៊ី​ខាងត្បូង​ដែលមាន​ប្រជាជន​១៦៥​លាន​នាក់​មួយ​នេះ​ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​បាន​ចោទប្រកាន់​លោកស្រី​សម្រាប់​អំពើ​ផ្តាច់ការ​។​

គណបក្ស Awami League របស់លោក​ស្រី​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​បានឈ្នះ​ការបោះឆ្នោត​ភ្លូកទឹកភ្លូកដី​កាលពី​ថ្ងៃ​ទី​៣០​ខែធ្នូ​ដោយ​ទទួលបាន​អាសនៈ​ចំនួន​២៨៨​នៅក្នុង​សភា​ដែលមាន​៣០០​អាសនៈ​បើ​ធៀប​ទៅនឹង​គណបក្សប្រឆាំង​ដែល​ទទួលបាន​ត្រឹមតែ​ប្រាំពីរ​អាសនៈ​ប៉ុណ្ណោះ​។​

ក្នុងអំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត គេ​បានឃើញ​ពី​ការចាប់ខ្លួន​សកម្មជន​និង​បេក្ខជន​គណបក្សប្រឆាំង​និង​ការចោទប្រកាន់​ពី​ការបន្លំ​សន្លឹកឆ្នោត​យ៉ាង​ទូលំទូលាយ​រួមទាំង​ការរៀបចំ​សន្លឹកឆ្នោត​ទុកជាមុន​និង​ការបំភិតបំភ័យ​អ្នកបោះឆ្នោត​ផងដែរ​។​

មនុស្ស​ចំនួន​១៧​នាក់​ត្រូវបាន​សម្លាប់​នៅ​ថ្ងៃ​បោះឆ្នោត​។​
​សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ទៅលើ​ការចោទប្រកាន់​ពី​ភាពមិនប្រក្រតី​ដោយនិយាយ​ថា “​ឧបសគ្គ​យ៉ាងសំខាន់​ចំពោះ​ការ​ស្មើភាព​គ្នា​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​និង​ការបោះឆ្នោត​”​។​

សហរដ្ឋអាមេរិក​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​អំពី​របាយការណ៍​គួរ​ឲ្យ​ទុកចិត្ត​នៃ​ការយាយី ការបំភិតបំភ័យ​និង​អំពើហិង្សា​។​

គណបក្សប្រឆាំង​ដែល​បានធ្វើ​ពហិការ​មិន​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​សភា​ថ្មី​កាលពី​សប្តាហ៍​មុន​បានទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ថ្មី​នៅក្រោម​រដ្ឋាភិបាល​អ​ព្យា​ក្រឹត្យ​មួយ​ដែលជា​អ្វី​ត្រូវបាន​លោកស្រី Hasina និង​គណៈកម្មការ​បោះឆ្នោត​ច្រានចោល​ទាំងស្រុង​។​

គួរ​បញ្ជាក់ថា លោកស្រី Hasina ត្រូវបាន​ជ្រើសរើស​ជា​នាយករដ្ឋមន្ត្រី​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ ១៩៩៦​ប៉ុន្តែ​លោកស្រី​បាន​ព្យាយាម​ងើប​ចេញពី​ស្រមោល​នៃ​ឪពុក​របស់​លោកស្រី​ក្នុងអំឡុង​អាណត្តិ​ដំបូង​ហើយ​បាន​ចាញ់​ការ​ប្រជែង​ក្នុង​ឆ្នាំ​២០០១៕ AFP



[caption id="attachment_1012244" align="alignnone" width="700"] ​[/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu