ភ្នំពេញ ៖ នេះជាការលើកឡើងរបស់អគ្គនាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អាយ អេឡិកត្រូនិក ( ICE Electronics ) ដែលជាក្រុមហ៊ុនដែលឈានមុខគេបំផុតនៅប្រទេសកម្ពុជាក្នុងការលក់ផលិតផលអេឡិចត្រូនិកជាច្រើនម៉ាកល្បីៗមានដូចជា Dell, Lenovo, Razer, Sonicwall, Honeywell, Sony Projector, Sony Pro-Bravia, Fuji Xerox, Transcend, APC, Bitdefender, និងឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀតជាច្រើន។
កញ្ញា ខៀវ ចាន់រដ្ឋា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ICE Electronics បានបង្កើតឡើងនៅឆ្នាំ២០០៦ ហើយនៅពេលបង្កើតក្រុមហ៊ុននោះ មានបុគ្គលិកប្រមាណ១០នាក់ប៉ុណ្ណោះ តែបានរីកចម្រើនបន្តិចម្ដងៗរហូតមកដល់សព្វថ្ងៃ ដែលមានចំនួន៣សាខា ហើយការរីកចម្រើនក៏ដូចជាភាពជោគជ័យនេះ បានកើតឡើងដោយសារតែការជឿជាក់របស់អតិថិជនមកលើក្រុមហ៊ុនទាំងសេវាកម្ម តម្លៃ និងការជឿជាក់របស់អតិថិជន ពីព្រោះក្រុមហ៊ុននាំចូលផលិតផលសុទ្ធតែល្អៗ និងជាផលិតផលអូរីជីណលតែម្ដង។ កញ្ញា ខៀវ ចាន់រដ្ឋា បន្តថា មកដល់ពេលនេះ បច្ចេកវិទ្យាកាន់តែរីកចម្រើនខ្លាំងឡើងខ្លាំងឡើង ដូច្នេះ ក្រសួង ស្ថាប័ន ក៏ដូចជាអង្គភាព ក្រុមហ៊ុន នីមួយៗតែងតែយកចិត្តទុកដាក់ចំពោះបុគ្គលិកប្រើការងារ មិនថា ក្រុមហ៊ុន សណ្ឋាគារ ឬអង្គភាពណាមួយនោះទេ ពីព្រោះបច្ចេកវិទ្យាបានជួយមនុស្សអោយងាយស្រួលធ្វើការ ដូច្នេះពួកគាត់ត្រូវតែធ្វើអ្វីមួយដែលជាតម្រូវការចាំបាច់របស់ពួកគាត់ ហើយដោយយល់ពីតម្រូវការរបស់អតិថិជននេះហើយ ទើបក្រុមហ៊ុននាំយកនូវផលិតផលតាមតម្រូវការនៃការប្រើប្រាស់។
តាមកញ្ញា ខៀវ ចាន់រដ្ឋា ផលិតផលដែល ICE Electronics នាំចូលនេះ មានមកពីសហរដ្ឋអាមេរិក ម៉ាឡេស៊ី តៃវ៉ាន់ ហើយក្នុងនោះក៏មានមកពីអឺរ៉ុបផងដែរ ដែលមកដល់បច្ចុប្បន្នមានប្រមាណ២៥ប្រភេទ ហើយក្រុមហ៊ុនកំពុងតែនាំចូលផលិតផល Electronics ជាច្រើនទៀត។ ទន្ទឹមនេះ ICE Electronics ក៏បានទាក់ទងជាមួយសាកលវិទ្យាល័យមួយចំនួនទៀត ដូចជាន័រតុន តិចណូ និងសាកលវិទ្យាល័យនីមជាដើម ហើយបានជួយពួកគាត់មួយចំនួនទាក់ទងទៅនឹងការប្រើ laptop និងគ្រឿងអេឡិចត្រូនិកថ្មីៗផ្សេងទៀត ហើយសិស្ស និស្សិត ទាំងអស់បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅនឹងផលិតផលថ្មីៗ ដែលទើបនាំចូល ពីព្រោះក្មេងៗសម័យឥឡូវនេះ ចូលចិត្តអ្វីដែលទំនើប ល្អ និងបែក។
ទាក់ទងទៅនឹងការវិវឌ្ឍទៅកាន់វិស័យឧស្សាហកម្មទី៤ របស់ពិភពលោក កញ្ញា ខៀវ ចាន់រដ្ឋា បានអះអាងថា បច្ចុប្បន្នក្រុមហ៊ុនបានអ្នករៀបចំកម្មវិធីជាច្រើន ហើយនៅខែមីនាខាងមុខ ICE Electronics នឹងមានកម្មវិធីមួយទៀតនៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ ដែលការរៀបចំនេះ ដើម្បីបញ្ជាក់ឲ្យឃើញថា កម្ពុជាបាននិងកំពុងបង្ហាញពិភពលោកថា កម្ពុជាកំពុងវិវឌ្ឍចូលទៅកាន់វិស័យឧស្សាហកម្មទី៤ គឺកម្ពុជាកំពុងរីកចំរើនលើបច្ចេកវិទ្យាទាំងអស់។ ម្យ៉ាងទៀតការចូលរួមរបស់ក្រសួង ស្ថាប័ន ទាំងអស់លើវិស័យនេះ បានបញ្ជាក់ឲ្យឃើញថា កម្ពុជាកំពុងតែឈានចូលទៅកាន់វិស័យឧស្សាហកម្មទី៤ ដូចទៅនឹងបណ្ដាប្រទេសផ្សេងៗទៀតផងដែរ។ ជាមួយគ្នានោះកញ្ញាបានលើកឡើងទៀតថា វិស័យបច្ចេកវិទ្យា មិនអាចនៅដដែលៗបានទេ គឺពីមួយឆ្នាំទៅមួយឆ្នាំ តែងតែវិវត្តន៍ឡើងជានិច្ច។
ជាមួយគ្នានោះ លោក កញ្ញា ខៀវ ចាន់រដ្ឋា បានថ្លែងអំណរគុណដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារកន្លងមករហូតដល់ក្រុមហ៊ុនមានការរីកចម្រើនមកដល់សព្វថ្ងៃនេះ ហើយឆ្លៀតក្នុងឱកាសនោះដែរ ក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងចាស់ ទាំងថ្មី ផងដែរ ដែលតែងតែគាំទ្រក្នុងការជាវ និងជឿជាក់ទៅលើផលិតផល និងសេវាកម្ម ទាំងអស់របស់ក្រុមហ៊ុនកន្លងមក ហើយសូមឲ្យអតិថិជនទាំងអស់បន្តគាំទ្រនៅផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនតទៅទៀត។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២0១៩ ក្រុមហ៊ុន អាយ អេឡិចត្រូនិក ( ICE Electronics ) ដែលជាក្រុមហ៊ុនដែលឈានមុខគេបំផុតនៅប្រទេសកម្ពុជាក្នុងការលក់ផលិតផលអេឡិចត្រូនិក ជាច្រើនម៉ាកល្បីៗ បានធ្វើការសម្ពោធសាខាថ្មីរបស់ខ្លួនជាផ្លូវការ ដែលមានអាសយដ្ឋានស្ថិតនៅ អគារ អូឡាំព្យា ស៊ីធី S-512 និង S-512A ផ្លូវ161 សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕
Source: Kampuchea Thmey Daily
0 Comments