Ad Code

ស្ថាប័ន​អប់រំ​IDP​កម្ពុជា​រៀបចំ​ពិព័រណ៍​ការសិក្សា​និង​អាហារូបករណ៍​នៅ​អង់គ្លេស​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​សិស្ស​មាន​ឱកាស​ទៅ​បន្ត​សិក្សា​នៅ​អង់គ្លេស



ភ្នំពេញ ​៖​ ស្ថាប័ន​អប់រំ IDP កម្ពុជា​នឹង​រៀបចំ​កម្មវិធី​ពិព័រណ៍​ការសិក្សា​និង​អាហារូបករណ៍​នៅ​អង់គ្លេស​នៅ​ថ្ងៃទី ១៩ ខែមករា ឆ្នាំ​២០១៩​នេះ​ ដែល​នឹង​នាំមក​នូវ​ស្ថាប័ន​អប់រំ​នានា​មកពី​អង់គ្លេស​មកកាន់​សាលា ACE សាខា​ទួលគោក ទីក្រុង​ភ្នំពេញ​ដើម្បី​ផ្តល់​ប្រឹក្សា​ផ្ទាល់​និង​បង្ហាញ​នូវ​ជម្រើស​សិក្សា​នានា​នៅ​ប្រទេស​អង់គ្លេស​ទៅកាន់ សិស្សានុសិស្ស និង​មាតាបិតា ។​

កម្មវិធី​ពិព័រណ៍​ពី​ការសិក្សា និង​អាហារូបករណ៍ នៅ​អង់គ្លេស គឺជា​វេទិកា​ដ៏​ធំ​មួយ​ប្រចាំឆ្នាំ ដែល​បង្ហាញ​នៅ​ឱកាស​សិក្សា លំដាប់ថ្នាក់​ពិភពលោក នៅ​អង់គ្លេស ដែល​ត្រូវបាន​សម្របសម្រួល​ដោយ​ស្ថាប័ន​អប់រំ IDP កម្ពុជា ដែលជា​ស្ថាប័ន​នាំមុខគេ​ជុំវិញ​ពិភពលោក​ក្នុងការ​ផ្តល់​ប្រឹក្សា​ព័ត៌មាន និង​ក្នុង​ការ​បញ្ជូន​សិស្ស និស្សិត​ទៅ​សិក្សា​នៅ​អង់គ្លេស អូ​ស្រា្ត​លី ណូ​វែ​ល​ហ្សេ​ឡង់ កាណាដា អាមេរិក និង​អៀរ​ឡង់​។

ស្ថាប័ន IDP មាន​ការិយាល័យ​ច្រើនជាង ១០០ ការិយាល័យ​ជុំវិញ​ពិភពលោក និង​នៅ​អង់គ្លេស​ផ្ទាល់​ផងដែរ​។ កម្មវិធី​ពិព័រណ៍​នេះ​នឹង​ផ្តល់​ព័ត៌មាន​អំពី​ជម្រើស​សិក្សា​គ្រប់​កម្រិត​ចាប់ពី​ថ្នាក់​វិទ្យាល័យ ថា្នក់​អប់រំ​វិជ្ជាជីវៈ​វគ្គ​ខ្លី និង​កម្មវិធីសិក្សា​ថ្នាក់​សាកលវិទ្យាល័យ ក៏ដូចជា​ព័ត៌មាន​អំពី​អាហារូបករណ៍​ដែល​ពាក់ព័ន្ធ និង​តម្រូវការ​ទិដ្ឋាការ​ផ្សេងៗ​។​ការចូលរួម​ពិព័រណ៍​នេះ និង​ការផ្តល់​ប្រឹក្សា​ទៅ​សិក្សា​នៅ​បរទេស​របស់​ស្ថាប័ន IDP គឺ​មិន​តម្រូវអោយ​បង់ប្រាក់​ទេ​។​

លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន​IDP ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា ​«​នេះ​គឺជា​ឱកាស​ដ៏​ពិសេស​សម្រាប់​សិស្ស និស្សិត​ ដែល​មាន​បំណង​ចង់ទៅ​បន្ត​ការសិក្សា​នៅ​បរទេស​ព្រោះថា​កម្មវិធី​នេះ​នឹង​ជា​វេទិកា​សម្រាប់​ស្វែងយល់​អំពី​ធនធាន​ទាំងអស់​ដែល​ជា​តម្រូវការ​សម្រាប់​ទៅ​សិក្សា​នៅ​អង់គ្លេស​»​។

ចំណាប់អារម្មណ៍​ទៅ​លើ​ឱកាស​ទៅ​សិក្សា​នៅ​អង់គ្លេស​មានការ​កើតឡើង ដែល​ស​បង្ហាញអោយឃើញ​ថា ​នឹង​មាន​ការ​កើតឡើង​នៅ​ចំនួន​អ្នកចូលរួម​កម្មវិធី​ព័ត៌មាន​ពី​ការសិក្សា និង​ពិព័រណ៍​ទាំងឡាយ​របស់​ស្ថាប័ន​អប់រំ IDP កម្ពុជា។

លោក​ឈាង វ៉ាន់​តាក់ ប្រធាន​ផ្នែក​ទំនាក់ទំនង​សិស្ស និស្សិត​ទៅ​សិក្សា​នៅក្រៅ​ប្រទេស ប្រចាំ​ស្ថាប័ន IDP​បាន​មានប្រសាសន៍ថា ​«​យើង​ប្តេជ្ញា​ផ្តល់នូវ​សេវាកម្ម​ល្អ​បំផុត​ដល់​សិស្ស និស្សិត​ដែល​ចាប់អារម្មណ៍​សិក្សា​នៅ​បរទេស​» ។

លោក​បាន​បន្ថែមថា «​នេះ​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់ សិស្ស និស្សិត​និង​អាណាព្យាបាល​នៅ​កម្ពុជា​ដើម្បី​ជួប​ជាមួយ​អ្នកតំណាង​មកពី​ជុំវិញ​ចក្រភព​អង់គ្លេស​។​»

ដោយឡែក មជ្ឈមណ្ឌល​អូ​ស្រា្ត​លី​សម្រាប់​ការបណ្តុះបណ្តាល (ACE) ក៏មាន​វត្តមាន​ក្នុង​កម្មវិធី​នេះដែរ និង​បាន​ផ្តល់នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស ដើម្បី​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ របស់​ស្ថាប័ន​អប់រំ អង់គ្លេស​។ មន្ត្រី​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​ចូលរួម ផ្តល់ ប្រឹក្សា​ពី ការចុះឈ្មោះ​ប្រលង និង​ការ​ត្រៀមប្រលង IELTS​។ ស្របគ្នា​នេះដែរ មជ្ឈមណ្ឌល​តេស្ត​IELTS ប្រចាំ​កម្ពុជា នឹងធ្វើ​ការបើក​ដំណើរការ និង​កាត់​ខ្សែបូរ​ស្វាគមន៍​ក្នុង​ការបើក​ដំណើរការ​បន្ទប់ CDI Lab ជា​លើកដំបូង​ផងដែរ​។ ជាមួយនឹង​ប្រព័ន្ធ​ថ្មី​នេះ សាធារណជន​អាចធ្វើ​ការជ្រើសរើស​ធ្វើតេស្ត IELTS តាម​ប្រព័ន្ធ​កុំព្យូទ័រ​។

ប្រព័ន្ធ​តេស្ត IELTS CDI នេះ ត្រូវបាន​គេ​រំ​ពឺ​ង​ទុក​ថា​នឹង​ក្លាយជា​ជម្រើស​តេស្ត​ងាយស្រួល​ដែល ធ្វើអោយ​តម្រូវការ​តេស្ត​IELTS កើនឡើង​ជុំវិញ​ពិភពលោក ក៏ដូចជា​ធ្វើអោយ​បេក្ខជន​ប្រលង មាន​សមត្ថភាព​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​កំពុង​រីកចម្រើន​។ ក្នុងនាម​ជា​មជ្ឈមណ្ឌល​តេស្ត​អន្តរជាតិ IELTS តែមួយគត់​នៅ​កម្ពុជា ស្ថាប័ន​អប់រំ IDP មាន​ក្តីរំភើប​រីករាយ​ដែល​អាច​ផ្តល់​បទពិសោធ​ថ្មី​នេះ​ដល់​សាធារណជន​នៅក្នុង​ប្រទេស​កម្ពុជា​។​

អ្នកនាង Oum Syvan ប្រធាន សមាគម​អតីត​និស្សិត Chevening កម្ពុជា​បាន​មានប្រសាសន៍ថា​« ខ្ញុំ​តែងតែ​ពេញចិត្ត​ក្នុងការ​ចូលរួម​កម្មវិធី​ដែល​រៀបចំឡើង​ដោយ​ស្ថាប័ន​អប់រំ IDP ទាំងអស់ ពីព្រោះ​ខ្ញុំ​បាន​ជួប​ជាមួយ​មនុស្ស​ជាច្រើន​ដែលមាន​សមត្ថភាព ឱកាស​សិក្សា និង​ការងារ​ដ៏​មានតម្លៃ និង បទពិសោធន៍​ល្អៗ​ជាច្រើន​ទៀត​»​។​

គួរ​បញ្ជាក់​ថា​ កម្មវិធី​ពិព័រណ៍​ការសិក្សា និង​អាហារូបករណ៍​នៅ​អង់គ្លេស នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៩ នៅ​សាលា ACE សាខា​ទួលគោក ចាប់ពី​ម៉ោង ២​ល្ងាច ដល់ ៧​យប់​ដោយ​សិស្ស​អាច​អញ្ជើញ​ចូលរួម​ចុះឈ្មោះ​ដោយ​សេរី​តាមរយៈ www.cambodia.idp.com/ukexpo ឫ 077 667 122៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu