Ad Code

សារឿន ច័ន្ទ សាក​កណ្តាប់ដៃ​ជាមួយ Phak Lang Phich



សារឿន ច័ន្ទ អ្នក​ប្រដាល់​ជើងចាស់ នៃ​ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​សាក កណ្តាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Phak Lang Phich នៅលើ​សង្វៀន​TV5 ព្រែកកំពឹស នា​យប់​ថ្ងៃ​សៅ​រិ៍ ទី​១៩​មករា ២០១៩​នេះ ។​

​សារឿន ច័ន្ទ និង Phak Lang Phich ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ។ អ្នក​ប្រដាល់​ថៃ​រូបនេះ ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​នោះទេ​កន្លងមក​។​

​Phak Lang Phich អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កម្ពស់​ប្រហាក់ប្រហែល​សារឿន ច័ន្ទ​ដែរ តែ​ប្រវត្តិ​ប្រកួត​របស់គេ គឺ​តិចជាង សារឿន ច័ន្ទ ។ Phak Lang Phich ប្រកួត​បាន​ចំនួន​៥៥​លើក ដោយ​ឈ្នះ​៤៦​លើក ចាញ់​០៩​លើក មិនដែល​ស្មើ ខ​ណះ​ដែល​សារឿន ច័ន្ទ អ្នក​ប្រដាល់​កម្ពុជា​យើង​ប្រកួត​បាន​ចំនួន​១០១​លើក ឈ្នះ​៨០​លើក ចាញ់​១៨​លើក និង​ស្មើ​០៣​លើក ។​

​​សារឿន ច័ន្ទ ធ្លាប់​ប្រកួត​ជាមួយ​ថៃ​ច្រើនលើក​ហើយ ដោយ​វាយ​ឈ្នះ​ច្រើនជាង​ចាញ់ ។​គេ​បាន​ស្រុត​ធ្លាក់ចុះ​មួយរយៈ តែ​រយៈពេល​ចុងក្រោយ​នេះ សារឿន​ច័ន្ទ មានការ​រីកចំរើន​ឡើងវិញ ហើយ ដោយ​វាយ​ឈ្នះ ថៃ​ជា​បន្តបន្ទាប់ ។ ការប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ សារឿន ច័ន្ទ វាយ​ឈ្នះ ណាន (Nan) ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​០៦ មករា ២០១៩ ។​

​ស្ថានភាព​ប្រកួត​របស់​សារឿន ច័ន្ទ នាពេល​ចុង​ក្រោយនេះ ឃើញថា​មាន​ការវិវត្ត​ឡើងវិញ​គួរអោយកត់សម្គាល់ ។​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ថៃ អ៊ូ ដែលជា​អ្នកដឹកនាំ​កីឡាករ​ថៃ មក​ប្រ កួត និង​ជា​អ្នក​ផ្គូផ្គង​ដែរនោះ ។​

​ជា​អ្នក​ប្រដាល់​ដែលមាន​កណ្តាប់ដៃ​លឿន រហ័ស និង​ខ្លាំង​នោះ សារឿន ច័ន្ទ វាយ​សម្រុក​មិន​បណ្តា​ក់ដៃ​នោះទេ ប៉ុន្តែ​គេ​ឆាប់​អស់​ស៊ុ​ហ្វ នៅ​ចុង​ទឹក ។ ទោះជា​យ៉ាងណា សម្រាប់​ការប្រកួត​លើក​នេះ សារឿន ច័ន្ទ គេ​មាន​ទំនុកចិត្ត​អាច​ផ្ដួល​អ្នក​ប្រដាល់​ថៃ​Phak Lang Phich​នេះ​បាន​មិន​ខាន ព្រោះថា ច័ន្ទ ឥឡូវនេះ ខ្លាំង​ជាង​មុន​ដោយមាន​កម្លាំង​សម្រុក​រឹងមាំ ដែល​នេះ​ជា​កត្តា​កំណត់​ជ័យជម្នះ​របស់​សារឿន ច័ន្ទ ។​ចាំមើល តើ​សារឿន ច័ន្ទ អាច​យកឈ្នះ Phak Lang Phich បាន​ឬ​អត់ ?៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu