Ad Code

ធនាគារ PPCBank​ ឧបត្ថម្ភ​ដល់​កីឡាការិនី​ជើងឯក​កីឡា​3-cushion កម្ពុជា



​​ភ្នំពេញ ​៖​ ធនាគារ PPCBank បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឧបត្ថម្ភ ដល់​លោកស្រី ស្រួ​ង ភា​វី ដែលជា​កីឡាការិនី​ជើងឯក​កីឡា​3-cushion កម្ពុជា និង​បានទទួល​ជ័យជម្នះ ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​មួយ នៅ​ក្នុង​ការប្រកួត Olympic Parktel នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង កាលពីពេល​ថ្មីៗ​កន្លង​ទៅនេះ​។

ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ នៅ​ការិយាល័យ​កណ្តាល របស់​ធនាគារ PPCBank ដោយមាន​ការចូល​ពី​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ PPCBank និង​អ្នកសារព័ត៌មាន​ជាច្រើន​នាក់​ផងដែរ​។

នៅក្នុង​ឱកាស​នេះដែរ ​កីឡាការិនី​ជើងឯក​ស្នុកឃ័រ​កម្ពុជា វ័យ​២៨​ឆ្នាំ រូបនេះ​បាន​និយាយថា លោក​ស្រី​នឹង​ចែករំលែក​ក្ដី​សុបិន្ត ជាមួយ​អត្តពលិក​ទាំងអស់ ដើម្បី​ប្រែក្លាយ​ខ្លួន​ទៅជា​អត្ត​ព​លិ​ក​ល្អ​បំផុត នៅ​ក្នុង​ពិភពលោក​។​

តាមរយៈ​កិច្ចព្រមព្រៀង​នេះដែរ ធនាគារ PPCBank​មាន​គោលបំណង ផ្តល់ឱកាស​ដល់​កីឡាការិនី​ជើ ង​ឯក​ស្នុ​ក​ឃ័​រ​កម្ពុជា អាច​ចូលរួម​ប្រកួតប្រជែង ដើម្បី​បង្ហាញ​ពី​ថ្វីដៃ​ដ៏​ឆ្នើម របស់លោក​ស្រី​នៅលើ​ឆាក​អន្តរជាតិ និង​ចូលរួម​គាំទ្រ​ចំពោះ​អត្ត​ព​លិ​ក​នារី របស់​កម្ពុជា​ជាទូទៅ​ទាំងអស់​ផងដែរ​។​

លោកស្រី ស្រួ​ង ភា​វី បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី ជា​ជនជាតិ​កូរ៉េខាងត្បូង និង​បាន​ទៅ​រស់​នៅ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ឆ្នាំ​២០១០។ ប្រទេស​កូរ៉េខាងត្បូង គឺជា​ទីកន្លែង​ដែល​លោកស្រី បាន​ចាប់ផ្តើម​អាជីព ជា​អ្នកលេង​កីឡា​ស្នុ​ក​ឃ័​រ ជាមួយ​ការលើកទឹកចិត្ត​ពី​ស្វាមី របស់លោក​ស្រី​។

នៅ​ឆ្នាំ​ក្នុង​២០១៨ លោកស្រី ស្រួ​ង ភា​វី បានបង្ហាញ​ថ្វីដៃ​លេង​ស្នុ​ក​ឃ័​រ គួរឲ្យ​កត់សម្គាល់ នៅ​គ្រប់​ការ​ប្រកួតប្រជែង​ចំនួន​៤ ដែល​លោកស្រី​បាន​ចូលរួម​។ ជា​លទ្ធផល​ពី​ការចូលរួម​ប្រកួតប្រជែង​នេះ បាន​ជំរុញ​ឲ្យ​ប្រជាប្រិយភាព​របស់លោក​ស្រី កាន់​ល្បីល្បាញ​រន្ទឺ​ខ្លាំង​ឡើង នៅ​ទូទាំង​ពិភពលោក​។

បើ​យើង​រំលឹក​ត្រួសៗ​ពី​ការចូលរួម នៅក្នុង​ការប្រកួតប្រជែង​របស់លោក​ស្រី​វិញ កាលពី​ខែ​កញ្ញា ​ឆ្នាំ​២០១៨ លោកស្រី​ទទួលបាន​ពានរង្វាន់​ចំណាត់ថ្នាក់​លេខ​១ នៅក្នុង​ការប្រកួត World Championship Ladies 3-Cusion (Carom) នៅ​ទីក្រុង Izmir ប្រទេស​តួ​ក​គី​។ លើសពីនេះទៅទៀត​នោះ គ្រាន់តែ​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ លោកស្រី បានឈ្នះ​ពានរង្វាន់​ចំនួន​៣ គឺ​ពានរង្វាន់​ជើងឯក Korea Sport Council National Billiards Championship លើក​ទី​១៤, ពានរង្វាន់ Zanka Asian 3-cushion និង​ពានរង្វាន់ Seoul’s Olympic Parktel នៅ​កូរ៉េខាងត្បូង​។​

ឥឡូវនេះ​ធនាគារ PPCBank​ នឹង​ក្លាយទៅជា​ផ្នែក​មួយ នៃ​ការធ្វើដំណើរ​របស់លោក​ស្រី ទៅ​ចូលរួម​គ្រប់ការ​ប្រកួត​ទាំងអស់ បន្ទាប់ពី​កិច្ចព្រមព្រៀង​រយៈពេល​១​ឆ្នាំនេះ ត្រូវបាន​ចុះហត្ថលេខា​។

ចាប់ផ្តើម​ពី​ការប្រកួត​បន្ទាប់​របស់ ​លោកស្រី ស្រួ​ង ភា​វី យើង​នឹង​ឃើញ​ស្លាក​សញ្ញា​របស់​ធនាគារ PPCBank​ ជាប់​នៅលើ​អាវ​ក្រៅ​របស់​លោកស្រី នៅក្នុង​គ្រប់ការ​ប្រកួត​ផ្លូវការ​ទាំងអស់​។​

ទាក់ទង​នឹង​កិច្ចព្រមព្រៀង​នេះ កីឡាការិនី​ជើងឯក​ស្នុ​ក​ឃ័​រ​កម្ពុជា បាន​លើកឡើងថា ​៖ "​ខ្ញុំ​ពិតជា​អរគុណ​ដល់​ធនាគារ PPCBank​ ដែល​បាន​ផ្តល់ឲ្យ​ខ្ញុំ​នូវ​ឱកាស​មួយ​នេះ ដើម្បី​អាច​ឲ្យ​ខ្ញុំ​ឈាន​មួយ​ជំហាន​ទៀត ឆ្ពោះទៅរក​ការសម្រេចបាន នូវ​ក្តី​សុ​បិ​ន្ត​របស់ខ្ញុំ ក្នុងការ​ក្លាយជា​កីឡាករ​ឆ្នើម​លំដាប់​លេខ ១ នៅលើ​ពិភពលោក​។ អ្វីដែល​សំខាន់បំផុត​នោះ ខ្ញុំ​ពិតជា​រំភើប​ណាស់ ដែល​បាន​ក្លាយទៅជា ឯកអគ្គរដ្ឋទូត របស់​ធន​គារ PPCBank​ដែល​មិនមែន​គ្រប់​កីឡាករ​ទាំងអស់ សុទ្ធតែ​មានឱកាស​ទទួល​បាន ការឧបត្ថម្ភ​បែបនេះ​នោះទេ ហើយ​ខ្ញុំ​មាន​ពិតជា​សូម​អរគុណ​មែនទែន សម្រាប់​ការឧបត្ថម្ភ​នេះ​"​។​

ជាមួយគ្នានេះដែរ លោក ស៊ីន ចាង​មូ (Shin Chang Moo) ប្រធាន​ធនាគារ PPCBank​បានលើកឡើង ទាក់ទង​ទៅនឹង​គោលបំណង នៃ​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​នេះ​ថា “​តាមរយៈ​ការឧបត្ថម្ភ​នេះ ធនាគារ PPCBank មាន​គោលបំណង​ផ្តល់ប្រាក់​កម្ចី និង​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​កម្ពុជា ដែលមាន​ទេពកោសល្យ ដើម្បី​សម្រេច​ក្តី​សុ​បិ​ន្ត​របស់​ពួកគេ ក្នុងការ​ចូលរួម​រាល់​ការប្រកួតប្រជែង​នៅលើ​ឆាក​អន្តរជាតិ​។ យើង​បាន​សម្រេចចិត្ត​ឧបត្ថម្ភ [​លោកស្រី ស្រួ​ង ភា​វី​] ដើម្បី​បង្ហាញ​ពិភពលោក​ថា ប្រទេស​កម្ពុជា មាន​អត្ត​ព​លិ​ក​នារី ដែលមាន​សមត្ថភាព អាច​ឈ្នះ​ពាន់រង្វាន់​ធំ នៅក្នុង​ការ​ប្រកួត​ប្រជែង​លើ​ឆាក​អន្តរជាតិ​"​។​

លោក​បាន​បន្ថែមទៀតថា “​នេះ​គឺជា​លើក​ទី​២​ហើយ​ ដែល​ធនាគារ PPCBank​បាន​ជួយឧបត្ថម្ភ​ដល់​អត្ត​ព​លិ​ក​កម្ពុជា ដែល​កាលពី​ឆ្នាំមុន​ យើង [​ធនាគារ PPCBank] ក៏បាន​ឧបត្ថម្ភ​ដល់​កីឡាការិនី​តេ​ក្វាន់​ដូ មេដាយមាស អាស៊ី​ហ្គេម លើក​ទី​១៤ របស់​កម្ពុជា​ផងដែរ គឺ​កញ្ញា ស៊ន សៀវ​ម៉ី ក្នុង​អំឡុង​ពេល​ទៅ​ចូលរួម ក្នុងការ​ប្រកួត​ប្រជែង WTF World Taekwondo Championship 2017"៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu