Ad Code

រឿង សា​រ័ត្ន ជួប​ឡាវ Thav Thangdy ឯ ម៉ឺន មេ​ឃា ជួប​អ៊ីរ៉ង់ Reza Divsourati នៅ​SEATV



រឿង សា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹងត្រូវ​អ្នករៀបចំ​កម្មវិធី​ប្រដាល់​នៅ​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍ ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឡាវ ហើយ ម៉ឺន មេ​ឃា អ្នក​ប្រដាល់ នៃ​សមាគម​កីឡា​ក្រសួងការពារជាតិ​នឹង​ជួប​ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់។ ទាំង​២​គូ​នេះ នឹង​ប្រកួត​គ្នា​នៅ​យប់​ថ្ងៃ ទី​១២​ ខែ​មករា ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​Ganzberg Top Fighter របស់​SEA-TV ។​

រឿង សា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឡាវ​
ឈ្មោះ Thav Thangdy។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់៦៧​គីឡូក្រាម។​

រឿង សា​រ័ត្ន ជា​ជើង​ខ្លាំង​មួយរូប ដែល​ការប្រកួត​របស់គេ ទោះ​ឈ្នះក្តី ចាញ់ក្តី មាន​មាន​លក្ខណៈ​តឹង​តែង​បំផុត ពោលគឺ​មិនមាន​នរណា​យកឈ្នះ​លើ​រូបគេ​ដោយ​ផុយ​ស្រួល​នោះឡើយ។​

ប៉ុន្តែ​អ្នក​ប្រដាល់​រូបនេះ មិនសូវ​ដែល​ជួប​ប្រកួត​ជាមួយ​ពួក​ស្បែក ស នោះឡើយ ពោលគឺ​គេ​ជួប​ថៃ ២០​លើក​ប៉ុណ្ណោះ ដោយ​វាយ​ឈ្នះ​១០​ចាញ់​១០​លើក​។ អ្នកណា​ក៏​គេ​ដឹងថា រឿង សា​រ័ត្ន​ ជា​ជើង​ខ្លាំង​ដែរ ទោះបីជា​វាយ​ចាញ់ ក៏​មិនអាច​ចាញ់​ដោយ​ងាយៗ​បានដែរ។ យ៉ាងណា ពេលនេះ សា​រ័ត្ន ត្រូវ​បាន​ជួប​ប្រកួត​ជាមួយ Thav Thangdy ដែលជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ឡាវ មិនដឹងថា​ឈ្នះ ឬ​ចាញ់​នោះទេ ? ។ រឿង សា​រ័ត្ន មិន​ធ្លាប់​ដែល​ជួប​ជាមួយ Ou Ranou នេះ​ទេ​កន្លងមក​។​

រឿង សា​រ័ត្ន មានការ​ស្រុត​ធ្លាក់ចុះ​នៅក្នុង​ការប្រកួត​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ​។​ តែ​ការឡើង​ប្រកួត​ចុងក្រោយ​នេះ​នៅ​SEATV គេ​បាន​វាយ​ចាញ់​ថៃ​Keng Kat ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​១៨​វិច្ឆិកា កន្លង​ទៅ​នេះ។ អ្នក​ប្រដាល់​រូបនេះ វាយ​រាង​មើលងាយ​គូប្រកួត​បន្តិច នៅពេលដែល​មើលឃើញ​គូប្រកួត​រាង​អន់​ជាង​ខ្លួន​នោះ។

សា​រ័ត្ន ជា​អ្នក​ប្រដាល់​ម្នាក់ ដែល​ប្រកួត ​និង​ផ្តួល​គូប្រកួត​ដោយសារ​តិចនិក​កណ្តាប់ដៃ កែង និង ជង្គង់ ។ យ៉ាងណា ប៉ះ​ជាមួយ Thav Thangdy លើក​នេះ ក៏​រាង​យ៉ាប់​ដែរ។​

Thav Thangdy គេ​ក៏​ជា​ជើង​ខ្លាំង​មួយរូប​ដែរ។ អ្នក​ប្រដាល់​ឡាវ​រូបនេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ទេ គឺ​ទើប​មក​លើក​ទី​១​ប៉ុណ្ណោះ។ គេ​មាន​ប្រវត្តិ​ប្រកួត​៥៤​លើក ដោយ​វាយ​ឈ្នះ​៥០​លើក ចាញ់​០៤​លើក មិនដែល​ស្មើ ខ​ណះ​ដែល​សា​រ័ត្ន មាន​ប្រវត្តិ​ប្រកួត​៨៤​លើក ឈ្នះ​៦២​លើក ចាញ់​១៨​លើក និង​ស្មើ​០៤​លើក។ ​ចាំមើល រឿង សា​រ័ត្ន និង​Thav Thangdy តើន​រណា​ជា​អ្នកឈ្នះ​នោះ?។​

ចំពោះ​អ្នក​ប្រដាល់​វ័យក្មេង ម៉ឺន មេ​ឃា សមាគម​កីឡា​ក្រសួងការពារជាតិ ត្រូវបាន​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់​ចំណូល​ថ្មី Reza Divsourati ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គ​.​ក្រ។

Reza Divsourati គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក។ អ្នក​ប្រដាល់​អ៊ីរ៉ង់​រូបនេះ មាន​កម្ពស់​ប្រហាក់ប្រហែល​មេ​ឃា គឺ​១,៧០​ម៉ែត្រ ប៉ុន្តែ​មាន​កំណត់ត្រា​ប្រកួត​តិចជាង​មេ​ឃា គឺ​១៧​លើក ឈ្នះ​១៤​លើក ចាញ់​០៣​លើក មិនដែល​ស្មើ។ ទោះជា​យ៉ាងនេះ​ក្តី Reza Divsourati មិន​ប្រាកដថា អាច​យក​ឈ្នះ​លើ​ម៉ឺន មេ​ឃា បាន​នោះឡើយ តែ​យ៉ាងណា​មេ​ឃា ក៏​មិនអាច​មើលស្រាល​អ្នក​ប្រដាល់​ថៃ​នោះ​បានដែរ។

ម៉ឺន មេ​ឃា ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​បង្កើត​របស់​អតីត​ជើង​ខ្លាំង​អេ​ភូ​ថង​នោះ គេ​មាន​កម្រិត​សមត្ថភាព​បច្ចេកទេស​ល្អ កាយសម្បទា​រឹងមាំ។ គេ​មាន​កំណត់ត្រា​ប្រកួត​តែ​៣០​លើក​ទេ ដែល​ក្នុង​ចំនួន​នេះ​គេ​វាយ​ឈ្នះ​២៦​លើក​ទៅហើយ ដោយ​ចាញ់​តែ​០៤​លើក​ប៉ុណ្ណោះ។

ទោះជា​យ៉ាងណា ម៉ឺន មេ​ឃា គេ​ប្រហែលជា​មិន​ពិបាក​ក្នុងការ​យកឈ្នះ Reza Divsourati នោះទេ ព្រោះ​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ ថ្វីត្បិតតែ​ជា​ជើង​ថ្មី និង​មិនទាន់​មានឈ្មោះ​បោះ​សំឡេង​នៅឡើយ​ក្តី ក៏​អ្នក​ប្រដាល់​វ័យក្មេង​រូបនេះ មិន​អន់​នោះដែរ ។​ជា​លើក​ទី​២ របស់​មេ​ឃា ដែល​ជួប​ប្រកួត​ជាមួយ​បរទេស ។ ដូច្នេះ ចាំមើល​តើ​ម៉ឺន មេ​ឃា អាច​យកឈ្នះ Reza Divsourati បាន​ឬ​អត់?។

ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ង៉ែត វុ​ធ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ ឆាយ មាស អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។ រវាង​គូ​នេះ តាម​ការសន្និដ្ឋាន​នោះ ង៉ែត វុ​ធ​ ប្រហែលជា​មិន​អាច​ឈ្នះ​ឆាយ មាស បាន​នោះទេ។​

លី តឿន អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​លីន វិ​រៈ អ្នក​ប្រដាល់​ក្លិប​បូរី​រាជ​សីហ៍​មាន​រិ​ទ្ធ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ដែរ។ ពីរ​នាក់​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។ ដូច្នេះ ចាំមើល​តើ លី តឿន គេ​អាច​យកឈ្នះ​លីន វិ​រៈ បាន​ឬ​អត់?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu