Ad Code

ឃុន ឌី​ម៉ា និង រិ​ន សារ​ដ្ឋ ជួប​ថៃ ឯ​ម៉ន ព្រហ្ម​ម៉ាញ ជួប​អ៊ីរ៉ង់​ នៅ​សង្វៀន​SEATV​ ​ ​



ឃុន ឌី​ម៉ា អ្នក​ប្រដាល់​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​Phan Phayak នា​ព្រឹក​ថ្ងៃអាទិត្យ​ ទី​២៧ ខែ​មករា ឆ្នាំ​​២០១៩​នេះ លើស​ង្វៀន​Boostrong Fighter On Fire នៅ​SEA-TV ។​

Phan Phayak ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ​ពីមុនមក។ ដូច្នេះ នេះ​ជា​លើក​ទី​១ របស់ Phan Phayak ដែល​ត្រូវបាន​អ្នក​ផ្គូផ្គង​ឲ្យ​ជួប​ជាមួយ​ ឃុន ឌី​ម៉ា នោះ។​ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។​

អ្នក​ប្រដាល់​ថៃ Phan Phayak នេះ មាន​ស្នៀត​ប្រដាល់​ល្អ​ និង​ខ្លាំង ហើយ​បទពិសោធន៍​លើ​រេញ​របស់​គេ​គួរសម​ដែរ ព្រោះ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៥​លើក ឈ្នះ​៦៣​លើក និង ចាញ់​១២​លើក មិនដែល​ស្មើ។ បើតាម​ លោក ​ញាណ សុធី អ្នក​ផ្គូផ្គង​ប្រចាំ​SEA-TV​ ឲ្យ​ដឹង​នោះ។​

ទោះជា​យ៉ាងណា Phan Phayak លើក​នេះ ជួប​ជាមួយ ​ឃុន ឌី​ម៉ា ក៏​ប្រហែលជា​មិន​ស្រួលខ្លួន​ប៉ុន្មាន​ដែរ ព្រោះ ​ឌី​ម៉ា គេ​មាន​ផ្លែ​ល្អ។ និយាយ​រួម បើតាម​កម្រិត​សមត្ថភាព​របស់​ ឃុន ឌី​ម៉ា អាច​ចាត់ទុកថា Phan Phayak ពុំ​អាចជា​ឧបសគ្គ​សម្រាប់​ការទទួល​ជ័យជំនះ​របស់ ​ឌី​ម៉ា នោះឡើយ។

ឃុន ឌី​ម៉ា ក្នុងការ​ប្រកួត​ចំនួន​១០៣​លើក គេ​វាយ​ឈ្នះ​៨៩​លើក ចាញ់​១២​លើក និង​ស្មើ​០២​លើក។ ការ​ប្រកួត​ចុងក្រោយ​ជាមួយ​ថៃ ឌី​ម៉ា​ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​YuokPhit ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី​០២ ខែ​ធ្នូ​ ឆ្នាំ​២០១៨​។ តែ​យ៉ាងណា ឃុន ឌី​ម៉ា ក៏ត្រូវ​ប្រយ័ត្ន​ដែរ។

អ្នក​ប្រដាល់​ឃុន ឌី​ម៉ា គេ​មាន​កណ្ដាប់ដៃ​ខ្លាំង និង​សន្ទុះ​ជើង​ទាត់​ខ្លាំង ហើយ​ក៏មាន​ស្នៀត​ជង្គង់​កែង​ល្អ​ដែរ។ ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ​រវាង ​ឃុន ​ឌី​ម៉ា ​និង Phan Phayak នេះ?។​

រិ​ន សា​រ័ត្ន ជា​អ្នក​ប្រដាល់​ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង គេ​នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​Fa Mechhai ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៦៥​គីឡូក្រាម។ សារ​ដ្ឋ ធ្លាប់​ជួប​ថៃ​ច្រើន​នាក់​ជាង​ជួប​ជាមួយ​ខ្មែរ​គ្នាឯង។ ប៉ុន្តែ​សា​រ័ត្ន ពុំ​ធ្លាប់​ដែល​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ Fa Mechhai នេះ​ទេ។​
​ ​
Fa Mechhai គេ​មាន​កំណត់ត្រា​ប្រកួត​ច្រើនជាង​រិ​ន សា​រ័ត្ន។ Fa Mechhai​គេ​ឆ្លងកាត់​ការប្រកួត​លើស​ង្វៀន​ចំនួន​៦៥​លើក ក្នុងនោះ​វាយ​ឈ្នះ​៥៣​លើក ចាញ់​១២​លើក មិនដែល​ស្មើ។​

បើ​ធៀប​ជាមួយ ​រិ​ន សា​រ័ត្ន គឺ​ច្រើន​ជិត​២០​លើក ខណៈ​ដែល​ សា​រ័ត្ន​ គេ​មាន​កំណត់ត្រា​ត្រឹមតែ​៤៨​លើក ឈ្នះ​៣៤​លើក ចាញ់​១១​លើក និង​ស្មើ​០៣​លើក​។ យ៉ាងណា សា​រ័ត្ន គេ​មាន​កម្ពស់​ខ្ពស់ជាង​Fa Mechhai គឺ​១,៧០​ម៉ែត្រ ខ​ណះ Mechhai ១,៦៨​ម៉ែត្រ។​

​ចាំមើល រវាង ​រិ​ន សារ​ដ្ឋ និង Fa Mechhai ជួបគ្នា​លើកដំបូង​នេះ តើន​រណា​ជា​អ្នកឈ្នះ​នោះ?។​ អ្នក​ប្រដាល់ ​ម៉ន ព្រហ្ម​ម៉ាញ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ត្រូវគេ​ផ្គូ​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់​Ali Farazadeh ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។​

Ali Farazadeh នេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ម្តង​ពីរដង​ហើយ។​ គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី ប៉ុន្តែ​គេ​វាយ​ល្អ ​និង​ខ្លាំង​មិន​ចាញ់​អ្នក​ប្រដាល់​កម្ពុជា​នោះឡើយ។ ដូច្នេះ ម៉ន ព្រហ្ម​ម៉ាញ មិន​អាច​មើល​ស្រាល​Ali Farazadeh បានទេ ព្រោះ​អ្នក​ប្រដាល់​អ៊ីរ៉ង់​រូបនេះ វាយ​ខ្លាំង និង​មាន​ក្បាច់គុន​ល្អ​ផងដែរ។

យ៉ាងណា សម្រាប់​ការប្រកួត​ជាមួយ​Ali Farazadeh នេះ ម៉ន​ ព្រហ្ម​ម៉ាញ ត្រូវតែ​ប្រយ័ត្ន​កណ្ដាប់ដៃ​របស់​គេ ព្រោះថា​កណ្ដាប់ដៃ​របស់គេ​រហ័ស លឿន។

តែ​យ៉ាងណា Ali Farazadeh ក៏​មិនជា​ស្រួលខ្លួន​ប៉ុន្មាន​ដែរ ព្រោះ ​ម៉ន ព្រហ្ម​ម៉ាញ គេ​ក៏​វាយ​ខ្លាំង​ និង​មាន​បច្ចេកទេស​ក្នុងការ​ប្រកួត​ល្អ​ដែរ​។ ហើយ​មួយទៀត គេ​វាយ​រហ័ស ដក​រហ័ស ចេញចូល​លឿន​មិន​ចាញ់​Ali Farazadeh ទេ​។​

ម៉ន ព្រហ្ម​ម៉ាញ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៦៦​លើក ក្នុងនោះ​វាយ​ឈ្នះ​៥១​លើក ចាញ់​១៤​លើក និង​ស្មើ ០១​លើក​។ ចំណែក​Ali Farazadeh គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​១៣​លើក ឈ្នះ​១០​លើក ចាញ់​០៣​លើក និង​មិនដែល​ស្មើ។ ចាំ​មើល រវាង ​ម៉ន ព្រហ្ម​ម៉ាញ និង​Ali Farazadeh តើន​រណា​ជា​អ្នកឈ្នះ​នោះ?៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu