Ad Code

ខ្សែបម្រើ​ប្រយុទ្ធ​Tae Woong Kim របស់​ក្លិប​ភ្នំពេញ​ក្រោ​ន រងរបួស​កជើង​ខាងស្តាំ​ត្រូវការ​ពេល​សម្រាក​ព្យាបាល​យ៉ាងតិច​២​សប្ដាហ៍



ខ្សែបម្រើ​ប្រយុទ្ធ​ជនជាតិ​កូរ៉េខាងត្បូង​Tae Woong Kim​បាន​ចុះ​កិច្ចសន្យា​ចូលរួម​ជាមួយ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា កាលពី​ពាក់កណ្ដាល​ខែធ្នូ ឆ្នាំ​២០១៨​កន្លងទៅ ខណៈ​កីឡាករ​រូប​នេះ​បាន​រងរបួស​អំឡុង​ពេល​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដោយ​ត្រូវការ​ពេល​សម្រាក​ព្យាបាល​យ៉ាងតិច​២​សប្ដាហ៍​។

យោង​តាម​ការ​បញ្ជាក់​នៅ​លើ​វិ​ប​សាយ​ផ្លូវការ​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន បាន​លើ​លើក​ឡើង​ថា​កីឡាករ Tae Woong Kim បាន​រង​របួស​ពេល​ក្រុម​របស់​ខ្លួន​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ជាមួយ​ក្រុម​ណាហ្គា​វើ​ល កាល​ពី​ពេល​ថ្មី​។ បញ្ហា​នេះ​គឺ​ប៉ះចំ​កជើង​ខាងស្តាំ ក្រោយ​ការប្រកួត​ចាប់ផ្តើមបាន​ប្រមាណ​ជា​១០​នាទី​ដំបូង​។ ក្រោយ​របួស​លោក Leonardo Vitorino ដែល​ជា​គ្រូបង្វឹក​បានសម្រេច​ចិត្ត​ប្តូរ​កីឡាករ​កូរ៉េខាងត្បូង​នេះ​ចេញ​ភ្លាម ជៀសវាង​ស្ថានភាព​របួស​កាន់តែ​ធ្ងន់ធ្ងរ​។



គ្រូពេទ្យ​របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បាន​តាមដាន​ស្ថានភាព​របស់​កីឡាករ​បរទេស​ខាងលើ ហើយ​ការវិវត្តន៍​ចុងក្រោយ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា Kim Tae Woong មានការ​ប៉ះទង្គិច​ខ្លាំង​នៅ​ផ្នែក​កជើង​ខាងស្តាំ ហើយ​ប្រហែល​ជាមួយ​ទៅ​ពីរ​សប្តាហ៍​ទៀត​ទើប​គេ​អាច​ចូលរួម​ហ្វឹកហាត់​បន្តិចបន្តួច​ជាមួយ​ក្រុម​បាន​។

កីឡាករ​វ័យ​២៣​ឆ្នាំ រូប​នេះ​បាន​ចុះកិច្ចសន្យា​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោយ រយៈពេល​១​ឆ្នាំ​។ កីឡាករ Tae Woong Kim ធ្លាប់ជា​សមាជិក​នៃ​ក្រុម Won Kwang Digital University ( ឆ្នាំ​២០១៣-២០១៥ ) ឆ្នាំ​២០១៥​នៅ​ស្រុកកំណើត​មុន​វិវឌ្ឍន៍​ខ្លួន​ចូល​លី​គ​អាជីព ជាមួយ​ក្លឹប Cheon Ahn City Hall FC ឆ្នាំ​២០១៧ ហើយ​បន្ត​ចូលរួម​ជាមួយ Seoul United នៃ​លី​គ​ទី​៣​កូរ៉េខាងត្បូង និង​ឆ្នាំ​២០១៨​កន្លងទៅ បាន​ចេញមក​ប្រកប​អាជីព​ជាមួយ​ក្លិប​Ranong United នៅ​លី​គ​ទី​៣​ថៃ​។

យោងតាម​ការកំណត់រ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​បញ្ជាក់ថា​ ក្លិប​ជា​សមាជិក​របស់​លី​គ​ខ្លួន​មាន​សិទ្ធិ​ចុះបញ្ជី​កីឡាករ​បរទេស​ចំនួន​៥​នាក់​ប៉ុន្តែ​ដាច់ខាត​ក្នុង​ត្រូវ​តែ​មាន​កីឡាករ​ជា​ជនជាតិ​សមាជិក​ទ្វីបអាស៊ី ១​រូប​។ មក​ទល់​ពេល​នេះ ភ្នំពេញ​ក្រោ​ន មាន​កីឡាករ​បរទេស​៤​នាក់​គ្រប់​កូតា​រួចហើយ​។



​ថ្មីៗ​នេះ​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​តែង​តាំង​ក្បាលម៉ាស៊ីន ថ្មី​ក្រោយ​ជម្រុះ​ថ្នាក់ដឹកនាំ​ចាស់​អស់​បន្ទាប់ពី​ចប់​រដូវ​កាល​ឆ្នាំ​២០១៨​។ ចំណែក​ថ្នាក់ដឹកនាំ​ថ្មី​របស់​ក្លិប​មានដូចជា លោក លី ហៀ​ង ជា​អ្នកចាត់ការ​ទូទៅ​ក្លិប ចំណែក លោក Leonardo Vitorino ជា​គ្រូ​បង្គោល​ថ្មី ស្របពេល​ប្អូនប្រុស​របស់ខ្លួន Luis Fernando Vitorino កាន់​តំណែង​ជា​គ្រូបង្វឹក​អ្នកចាំទី​ឈុត​ធំ​។ អតីត​គ្រូ​វេ​ស្ទើ​ន លោក ស៊ុំ វណ្ណា បាន​ទទួល​តំណែង​ជា​គ្រូ​ជំនួយ​ក្រុម​ឈុត​ធំ ខណៈ​ដែល​អតីត​ខ្សែប្រយុទ្ធ កែវ សុខ​ង៉​ន ជា​អ្នកចាត់ការទូទៅ​ក្រុម​ឈុត​ធំ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu