ក្រុងព្រះសីហនុ ៖ បន្ទាប់ពីទស្សនាការប្រកួតបាល់ទាត់ដ៏ស្វិតស្វាញ និងជក់ចិត្តនៃពានរង្វាន់ Tiger Street Football Festival 2019 ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះសីហនុ និងភ្ញៀវទេសចរទទួលបាននូវភាពសប្បាយរីករាយជាមួយការប្រគំមន្ត្រីដ៏អស្ចារ្យនឹងទស្សនីយភាពប្លែកៗជាច្រើនដែលជាការរៀបចំ ពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រ នាយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩។
ការប្រកួត Tiger Street Football Festival 2019 នៅថ្ងៃជម្រុះជុំទី១នេះ មានក្រុមចំនួន៣០ក្រុមបានធ្លាក់ការប្រកួត ចំណែកនៅថ្ងៃទី៦ នឹងមាន២៤ក្រុមធ្វើការប្រកួតដើម្បីដណ្តើមជើងឯកប្រចាំ មណ្ឌល ក្រុងព្រះសីហនុនិងដណ្តើមយកកៅអី៦ក្រុមដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯកនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦-១៧ មីនាខាងមុខនេះ។
លើសពីនេះនៅជុំវិញបរិវេណកន្លែងរៀបចំកម្មវិធី Tiger Street Football Festival 2019 ក៏មានកន្លែងលេងហ្គេមកម្សាន្តដ៏រីករាយ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើនពីស្រាបៀរថៃហ្គ័រមានការដាក់តាំងលក់សម្ភារៈកីឡានិងការថតរូបមិនគិតថ្លៃអ្វីដែលកាន់តែទាក់ទាញនោះគឺ ការប្រគំតន្ត្រីដោយមានការចូលរួមពីសំណាក់ កំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជា រួមមាន លោក ខេមរៈ សិរីមន្ត,សុគុន្ធ និសា ណុប ប៉ាយ៉ារិទ្ធ,ពេជ្រ សោភា នីកូ ,សុខ ស្រីនាង,នី រតនា ,ឈិន ម៉ានិច ,បាន មុន្នីល័ក្ខ ,ប៉ាច គីមមួយ និងឌីជេ Maily ។ ហើយតារាចម្រៀងទាំងអស់បានលើកយកសុទ្ធសឹង ជាបទញាក់កន្ត្រាក់អារម្មណ៍ ជាហេតុធ្វើឲ្យ អ្នកគាំទ្រ នៅព្រះសីហនុ សប្បាយរីករាយ និងរាំកម្សាន្តទៅតាមចង្វាក់ភ្លេង យ៉ាងសប្បាយរីករាយ គ្រប់គ្នាពេញមុខឆាកតន្ត្រី។
អ្នកគាំទ្រទាំងអស់ក៏ទទួលបានកម្មវិធីលក់ជូនពិសេសសម្រាប់ការជាវស្រាបៀរ ថៃហ្គ័រ មកទទួលទានបណ្តើរទស្សនាការប្រគំតន្ត្រី Tiger Street Football Festival 2019។ ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរីនិង មានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 នៅថ្ងៃចុងក្រោយ និងការប្រគំតន្ត្រី នៅរាត្រីចុងក្រោយ ប្រចាំមណ្ឌលព្រះសីហនុនេះ មានការផ្សាយផ្ទាល់ ពីសា្ថនីយទូរទស្សន៍រស្មីហង្សមាសផងដែរ៕សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ
Source: Kampuchea Thmey Daily
0 Comments