ភ្នំពេញ ៖ តារាចម្រៀងជាប់ងារជាតារាកំពូលទើសលោក ម៉ៃ សុគន្ធ ក្រោយពេលប្រកាសព្រមានប្តឹងលើបុគ្គលម្ចាស់Account Facebookឈ្មោះ Morno Morano II មិនទាន់បានប៉ុន្មានផង ពេលនេះក៏បានទម្លាយពាក្យបណ្តឹងជាផ្លូវការនៅលើបណ្តាញសង្គមហ្វេសប៊ុក បង្កការចាប់អារម្មណ៍ដល់មហាជនជាសាធារណៈ។
បង្ហោះភ្ជាប់ជាមួយរូបភាពនៃពាក្យបណ្តឹងតារាចម្រៀងប្រុសលោក ម៉ៃ សុគន្ធ បានលើកឡើងដោយខ្លីថា សូមនិយាយតែមួយម៉ាត់ទេ ប្រទេសមានច្បាប់បានវាយត្រាចូលហើយ កុំប្រើភាសាមាត់ស្អុយមកព្រុសទៀត….។ ទន្ទឹមគ្នានេះនៅក្នុងពាក្យបណ្តឹងក៏បានបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩មានគណនីយហ្វេសប៊ុកឈ្មោះ Morno Morano II បានបង្ហោះវីដេអូរបស់ខ្លួននៅក្នុងបណ្តាញសង្គម FacebookនិងYouTubeដោយបានប្រើពាក្យពេចន៍គំរាមកំហែង និងមានការបរិហារកេរ្តិ៍ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស និងសុវត្ថិភាពផ្ទាល់ខ្លួន។
នៅក្នុងពាក្យបណ្តឹងនោះ បានបន្តថា ខ្លឹមសារនោះបានរៀបរាប់ថា ពិសេសអា ម៉ៃ សុគន្ធ ច្រមុះតោក្បាលកញ្ចាស់ អានេះជេរយ៉ាងម៉េចក៏វានេះវាមិនឈឺ ទាល់តែជួបហែងតាមផ្លូវក្បាលមួយដបបាន ហែងភ្លឺ ហែងជិះអាព្រុសពណ៌សស្មានតែអញមិនចាំហ យល់ល្អថយឲ្យឆ្ងាយអាកំសាកមិនមានតម្រិះ ហែងហ្នឹង ចេញស្អីខ្លះបានប្រយោជន៍ស្អីខ្លះ រត់បានរត់ទៅឬទៅងាប់នៅក្នុងទឹកស្រះ។
តាមរយៈពាក្យបណ្តឹងរបស់លោក ម៉ៃ សុគន្ធបានលើកឡើងទៀតថា ទង្វើរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះMorno Morana II ជាចេតនាទុច្ចរិតដោយបានប្រើពាក្យគំរាមកំហែងធ្វើឲ្យប៉ះពាល់ដល់សុខសុវត្ថិភាពលើរូបខ្លួនផ្ទាល់។ ដូច្នេះដោយមានក្តីព្រួយបារម្ភជាខ្លាំងអំពីរឿងនេះ ជាពិសេសបានធ្វើការបរិហារកេរ្តិ៍ជាសាធារណៈគឺមានបំណងធ្វើឲ្យប៉ះពាល់កិត្តិយស ក៏ដូចជាក្រុមគ្រួសារធ្ងន់ធ្ងរ។
ពាក្យបណ្តឹងដដែលបានបន្ថែមថាករណីនេះលោក ម៉ៃ សុគន្ធ បានប្តឹងទាមទារសំណងចំនួន២ករណីគឺ១,សូមឲ្យតុលាការស្វែងរកអត្តសញ្ញាណនិងចាប់ជនសង្ស័យដើម្បីយកមកធ្វើការផ្តន្ទាទោសតាមច្បាប់និង២,ទាមទារសំណងជំងឺចិត្ត៥០លានរៀលពីម្ចាស់គណនីយហ្វេសប៊ុកឈ្មោះ Morno Morana II។
ទាក់ទងនឹងករណីបណ្តឹងរបស់លោក ម៉ៃ សុគន្ធ នេះដែរ ភ្លាមៗនោះម្ចាស់ Account Facebook ឈ្មោះMorno Morano II បានចេញមុខបញ្ជាក់បែបនេះថា «រួចរាល់ស្រេច សម្រាប់ព្រឹកនេះក្រោយបានជួបជាមួយលោកមេធាវីដែលជាអ្នកការពារក្តីអោយខ្ញុំបាទ។ ភស្តុតាងជាច្រើនខ្សែអាត់សំឡេង ដែលខ្ញុំបានថតទុកក្នុងការក្លែងបន្លំជាមេធាវីមកគំរាមកំហែងខ្ញុំ សួរនាំអាសយដ្ឋានក្នុងគោលបំណងប៉ុនប៉ងដោយមានផែនការគិតទុកជាមុនថែមទាំងបង្ហោះពាក្យបណ្តឹងដែលទាំងខ្ញុំទើបតែជាចុងចោទ។
ប្រភពដដែលនេះបានបន្តថា វាជាផលប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះរបស់ខ្ញុំគឺស្មើពីបទបរិហារអ្នកឯងគ្មានសិទ្ធិបង្ហោះពាក្យបណ្តឹងទេ ព្រោះតុលាការមិនទាន់សម្រេចចោទប្រកាន់ខ្ញុំទេ។ គាត់គ្មានមេធាវី ប៉ុន្តែខ្ញុំមាន ចំប៉ីខ្មៅបាន១ហើយនៅឡើយតែអ្នក១០០លានរៀល៥០លានរៀលចូលក្នុងមន្ទីរពេទ្យគន្ធបុប្ផានិងសមាគមសិល្បករចាស់ជរានិងអ៊ំៗធាក់ស៊ីក្លូ៕
Source: Kampuchea Thmey Daily
0 Comments