Ad Code

បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​ ដេក​ស្លាប់​ក្នុង​ខុនដូ ឡា​លូន​ដឹ​អង្គរ​ខុន​ដូ​មី​នៀម



សៀមរាប ​៖​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២២​និង​០០​នាទី ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ មានការ​ភ្ញាក់ផ្អើល​មួយ​ ដោយសារ​គេ​បាន​ប្រទះឃើញ​សព​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​បាន​ដេកស្លាប់​តែម្នាក់ឯង ស្ថិតនៅ​ខន់​ដូ ឡា​លូន​ដឹ​អង្គរ​ខុន​ដូ​មី​នៀម (​អតីត​ដ្រា​ហ្គ​ន​រ៉ូយ៉ាល់​) បន្ទប់​លេខ​:៥០៤ ក្រុមទី​០២ ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។

សមត្ថកិច្ច​បន្តថា សាកសព ឈ្មោះ MacLean Malcolm Iam ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជនជាតិ​អូស្ត្រាលី បច្ចុប្បន្ន​ស្នាក់នៅ​កន្លែង​កើតហេតុ​ខាងលើ​។​ យោងតាម​ការពិនិត្យ​សព​របស់​សមត្ថកិច្ច​ចម្រុះ​បាន​ឲ្យ​ដឹងថា ពុំមាន​ស្លាកស្នាម​អ្វីដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ឡើយ ហើយ​មូលហេតុ តាម​ការ​បញ្ជាក់​ពី​លោកគ្រូ​ពេទ្យ​ សាកសព​មាន​ ជំងឺ​មហារីក​ក្រពេញ​មាត់​។​

បច្ចុប្បន្ន​សព​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​ដឹក​យក​ទៅ​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ដើម្បី​នាំ​យក​ទៅ​ប្រទេស​កំណើត​វិញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu