Ad Code

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ប្ដេជ្ញា​យ៉ាង​ដាច់ខាត​មិន​ឲ្យ​ជន​អគតិ​បំផ្លាញ សេចក្តីសុខ​របស់​កម្ពុ​ជា​



ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បង្ហោះ​សារ​នយោបាយ​ខ្លី​មួយនា​ព្រឹក​ថ្ងៃទី ៩ ខែ កុម្ភៈ​នេះ​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ដោយ​បាន​លើកឡើងថា​សុខសន្តិភាព និង​ឯករាជ្យភាព​ជាតិ គឺជា​បុព្វហេតុ​ចម្បង​មួយ​ធ្វើ​ឲ្យ​កម្ពុជា​រឹងមាំ​និង​រីកចម្រើន​កាន់តែខ្លាំង​។

នៅក្នុង​ផេ​ក​ហ្វេ​សប៊ុ​ក​ផ្លូវការ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ភ្ជាប់​ជាមួយ​រូបថត​មួយ​សន្លឹក​ដែល​បាន​ថត​ជាមួយ​ស្លឹក​ដែល​គេ​ដឺ​ង​ថា​ប្រហែល​ក្នុងអំឡុង​ទសវត្ស​ទី ៩០ គឺ​ថត​ជាមួយ ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​នរោត្តម សីហនុ និង សម្តេចម៉ែ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន , ។

សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​នៅលើ​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​ថា​៖ «​យើង​រៀនសូត្រ​ពី​ប្រវត្តិសាស្ត្រ​ដើម្បី​ខិតខំ​កសាង​ប្រទេសជាតិ​ឲ្យ​បានល្អ​។ អ្វីដែល​ធ្វើ​ឲ្យ​កម្ពុជា​យើង​រឹងមាំ និង​កាន់តែ​រីកចម្រើន​រុងរឿង​ទៅមុខ “​គឺ​សន្តិភាព​, ឯករាជ្យភាព និង​បូរណភាព​ទឹកដី​” ដែល​យើង​ដាច់ខាត​មិនត្រូវ​យកទៅ​ដូរ​នឹង​ថ្នូរ​អ្វីមួយ​នោះឡើយ​»​។​

សម្តេចនាយក​រដ្ឋមន្ត្រី​បាន​បន្តថា «​កម្ពុជា​ទម្រាំ​មាន​ថ្ងៃនេះ គឺ​បាន​ឆ្លងកាត់​ឧបសគ្គ និង​ការលំបាក​ខ្លាំងណាស់ ដូច្នេះ​យើង​មិនត្រូវ​បណ្តោយ​ឲ្យ​ជន​អគតិ​ទាំងឡាយណា មក​បំផ្លិច​ផ្លាញ​សេចក្តីសុខ​របស់​កម្ពុជា​បាន​តទៅទៀត​ជាដាច់ខាត​»​។​

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ​ដល់​ជនរួមជាតិ ដែល​ផ្តល់នូវ​ទំនុកចិត្ត ភាពជឿជាក់ និង​ការគាំទ្រ​សម្តេច​ក្នុងការ​ដឹកនាំ​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​។​

គួរ​កត់សំគាល់ថា​៖​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​រយៈពេល ៦៦ ឆ្នាំ​ចុង​ក្រោយនេះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាននិងកំពុង​ដឹកនាំ​គ្រប់គ្រង​ជាតិ​បាន​ហែល​ឆ្លងកាត់​នូវ​រឿងរ៉ាវ​ជាច្រើន​នៅក្នុង​សង្គ្រាម​បែកបាក់​ជាតិ​។ ៦៦ ឆ្នាំ​នៃ​ការបម្រើ ជាតិ​មាតុភូមិ គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្ថិតនៅ​ផ្សាភ្ជាប់​ជានិច្ច​ជាមួយ​ប្រជាជន​ព្រោះ​គណបក្ស​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រជាជន​ដើម្បី​ប្រជាជន​និង​សម្រាប់​ប្រជាជន​។​

ពីមុន​រហូតដល់​បច្ចុប្បន្ន​គ្មាន​គណបក្សនយោបាយ​ណាមួយ​អាច​ជំនួស​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​កិច្ចការពារ​ឯករាជភាព អធិបតេយ្យភាព និង​បូរណភាព​ដែនដី​កម្ពុជា​បានឡើយ​និង​ក៏​មិនទាន់ មានបទពិសោធន៍​និង​សមត្ថភាព​គ្រប់គ្រង​និង​អភិវឌ្ឍន៍​ប្រទេស​បានឡើយ​។ ក្នុង​ក្របខ័ណ្ឌ​នេះហើយ​បានជា​ឈ្មោះ​គណបក្ស​ប្រជាជន​កម្ពុជា​រួម​នឹង​សមិទ្ធផល​ទាំងឡាយ​ត្រូវបាន​ចងចាំ​នៅក្នុង​ក្រ អៅ​បេះដូង​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប​ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​ជា​បក្ស​តែមួយគត់​ដែលមាន​សមត្ថភាព បទពិសោធន៍​ការងារ ធនធានមនុស្ស និង​ធនធាន​ហិរញ្ញវត្ថុ​ដឹកនាំ​ប្រកបដោយ​សុខសន្តិភាព និង​ការអភិវឌ្ឍ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​ផែនការ​ក្បត់ជាតិ​និង​ការប៉ុនប៉ង​បំផ្លាញ​កម្ពុជា​ពី​សំណាក់​ជន​អគតិ​ទាំងឡាយ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu