Ad Code

ព្រឹក​នេះ​ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​»



ភ្នំពេញ​ ៖ ​នៅ​ម៉ោង ៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៨ ​ខែកុម្ភៈ​ ឆ្នាំ​២០១៩ នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៨ និង លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ ២០១៩ របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​» ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព។

ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី មាន​ព្រះ​មហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ ជា​ព្រះប្រធាន​កិត្តិយស​និង​មាន​សម្តេច​តេ​ជោ ហ៊ុន សែន​ជា​អនុប្រធាន កិត្តិយស។ ចាប់តាំងពី​ឆ្នាំ ២០០៦ មក​ថ្នាក់ដឹកនាំ​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ដែលមាន​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​ជា ប្រធាន​ តែងតែ​បើក​កិច្ចប្រជុំ​ជា​ទៀងទាត់​រៀងរាល់​មួយឆ្នាំ​ម្តង​ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន។

កិច្ចប្រជុំ​ធ្វើឡើង​ដើម្បី​តាមដាន​និង​ត្រួតពិនិត្យ​រាល់​សកម្មភាព​ការងារ​និង​ការអនុវត្ត​រាល់​អនុសាសន៍​លើ​ការងារ​មួយចំនួន​របស់​«​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី »​ក្នុងការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​លើកកម្ពស់​សិទ្ធិ​សេរីភាព​ឋានៈ​តួនាទី​ពិសេស​ការចូលរួម​ដោះស្រាយ​រាល់​ការងារ​ជា​អាទិភាព នានា​របស់​ស្ត្រី៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu