ឧត្តរមានជ័យ ៖ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោក អ៊ុន សុភ័ក្រ អភិបាល នៃគណៈអភិបាលក្រុងសំរោង បានអញ្ជើញចូលរួមនៅក្នុងពិធីសូត្រមន្តប្រោះព្រំបង្កក់សិរី ដល់ដំណើរការសាងសង់សាលាឆទាន ដែលស្ថិតនៅភូមិជ្រឹងខាងលិច សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
សាលាឆទានដែលបានសាងសង់នាពេលនេះ បានកកើតឡើងក្រោមការផ្ដួចផ្ដើម និងការកៀរគរចូលរួមសហការពីប្រជាពលរដ្ឋនៅក្នុងភូមិ ដែលនៅក្នុងនោះក៏មានការចូលរួមឧបត្ថម្ភពីសំណាក់ ៖
១.លោក អ៊ុន សុភ័ក្រ អភិបាល នៃគណៈអភិបាលក្រុងសំរោងចំនួន១០០ដុល្លារ
២.លោកឧត្ដមសេនីយ៍ត្រី ប៉ុក សុផល មេបញ្ជាការតំបន់ការពារព្រំដែនគោក ៤០២ ថវិកា ១០០ដុល្លារ
៣.លោក ហម ភិរម្យ អធិការនគរបាលក្រុង ១០ម៉ឺនរៀល
៤.លោក ស៊ិន វណ្ឌី អាជីវករអូរស្មាច់ថវិកា ១០ម៉ឺនរៀល
៥.លោក រ៉ត សំអាន់ ចៅសង្កាត់រងទី១ សង្កាត់កូនក្រៀលថវិកា ១០ម៉ឺនរៀល
៦.លោក ប៉ាត គីម នាយប៉ុស្តិ៍នគរបាលសង្កាត់កូនក្រៀល ៨ម៉ឺនរៀល និងស័ង្កសី២០សន្លឹក។
នៅក្នុងឱកាសនោះផងដែរ លោក អ៊ុន សុភ័ក្រ អភិបាលក្រុងសំរោង ក៏បានថ្លែងអំណរគុណទៅដល់ប្រជាពលរដ្ឋចូលរួមសហការផ្ដួចផ្ដើមកសាងសាលាឆទាន នាពេលនេះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments