Ad Code

ដើមឆ្នាំ​២០១៩​ សមត្ថកិច្ច​ចាប់បាន​រថយន្ត​ដឹក​លើស​ទម្ងន់​២១៥​គ្រឿង និង​ពិន័យ​ជាង​៥​រយ​លាន​រៀល​



ភ្នំពេញ ៖ យោងតាម​ប្រភព​ព័ត៌មាន​ដែល​កាសែត​កម្ពុ​ជាថ្មី ទទួលបាន​ពី​ក្រសួង សាធារណការ និង ដឹក​ជញ្ជូន ប្រាប់​ឲ្យ​ដឹងថា ក្នុង​ខែមករា ឆ្នាំ​២០១៩ លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្រប​សម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន​២១៥​គ្រឿង និង​ពិន័យ​បាន​ថវិកា​សរុប​ចំនួន​៥៣១,៩០០,០០០ រៀល​។

ចំនួន​រថយន្ត ដែល​ចាប់បាន​ទាំងនេះ មានការ​កើនឡើង​ចំនួន​០១​គ្រឿង គឺ​ពី ២១៤​គ្រឿង ក្នុង​ខែធ្នូ ឆ្នាំ​២០១៨ មក ២១៥​គ្រឿង ក្នុង​ខែមករា ឆ្នាំ​២០១៩។ ក្នុង ចំណោម រថយន្ត​ដែល​ចាប់បាន​នោះ ផ្ទុក​លើស​ទម្ងន់​ចាប់ពី​៥​តោន រហូតដល់ ៣២​តោន​។​

ដោយឡែក សម្រាប់ ខែធ្នូ ឆ្នាំ​២០១៨ លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន២១៤​គ្រឿង និង​ពិន័យ​បាន​ថវិកា​សរុប​ចំនួន ៤៧៤,៣០០,០០០ រៀល។

ចំនួន​រថយន្ត ដែល​ចាប់បាន​ទាំងនេះ មានការ​ថយចុះ​ចំនួន ៦៥គ្រឿង គឺ​ពី ២៧៩គ្រឿង ក្នុង​ខែវិច្ឆិកា មក ២១៤គ្រឿង ក្នុង​ខែធ្នូ ឆ្នាំ​២០១៨។ ក្នុងចំណោម​រថយន្ត​ដែល​ចាប់បាន​នោះ ផ្ទុក​លើស​ទម្ងន់​ចាប់ពី ៥​តោន រហូតដល់៤៥​តោន​។​

ចំណែក​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន២៧៩​គ្រឿង និង​ពិន័យ​បាន​ថវិកា សរុបចំនួន ៥៥៨,៩៥០,០០០ រៀល​។​

ចំនួន​រថយន្ត ដែល​ចាប់បាន​ទាំងនេះ មានការ​កើនឡើង​ចំនួន១១៣គ្រឿង គឺ​ពី ១៦៦គ្រឿង ក្នុង​ខែ​តុលា មក ២៧៩គ្រឿង ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៨។ ក្នុងចំណោម​រថយន្ត​ដែល​ចាប់បាន​នោះ ផ្ទុក​លើស​ទម្ងន់​ចាប់ពី ៥​តោន រហូតដល់៤០​តោន៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu