Ad Code

ចោរ​ឆក់​ពីរ​នាក់ ​ជួប​ថ្ងៃ​ស៊យ​ ត្រូវ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣​ក្របួច​ជាប់



ភ្នំពេញ ​៖​ យុវជន​២​នាក់​ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​6 plus​​ បាន​សម្រេច​ពី​យុវតី​ម្នាក់​នៅ​វេលា​ម៉ោង​១​និង​២០​នាទី​ ថ្ងៃ​ទី​៨​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វែង​ស្រេង ​ភូមិ​ដំណាក់​ធំ​៣​ សង្កាត់​ស្ទឹងមានជ័យ​៣ ​ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ។

បើ​តាម​ការ​អោយ​ដឹង​ពី​លោក​ឯម ភា​រី​ជា ​នាយ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​៣​បាន​អោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​យុវតី ​ដែល​ជា​សិស្សសាលា​២​នាក់​បងប្អូន​បង្កើត​ជិះ​ម៉ូតូ​zoomer x​មួយ​គ្រឿង​ចេញពី​ផ្ទះ​ក្នុង​គោលបំណង​ទៅ​សាលារៀន​​ តាម​បណ្ដោយ​ផ្លូវ​វែង​ស្រេង​ ម្តុំ​លូ​៥​ ក៏​លេច​មុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៧​ បាន​មក​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​យុវតី​បានសម្រេច​តែ​សំណាង​មិនល្អ​បាន​ជិះ​ទៅ​បុក​គូថ​រថយន្ត​មួយគ្រឿង​បណ្តាលឱ្យ​ដួល​ រួច​រត់គេច​ចោល​ម៉ូតូ​ប្រហែល​៣០០​ម៉ែត្រ ​ត្រូវបាន​កម្លាំង​នគរបាល ប៉ុស្តិ៍​ស្ទឹងមានជ័យ​៣​ឈរ​ជើង​ក្បែរ​ស្តុប​នោះ​ស្រាប់​បាន​ដេញចាប់បាន​ក្រោយ​កុង​​ស៊ី​កាប់​ជ្រូក​លូ​ប្រាំ​ទាំង​២​នាក់​តែ​ម្តង។ ក្រោយ​កើតហេតុ​ឪ​ពុក​បង្កើត​របស់​យុវតី​រងគ្រោះ​ បាន​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​​សង្កាត់​ស្ទឹង​មានជ័យ​ទី​៣។

ជនសង្ស័យ​ទាំង​២​នាក់​ទី​១​ ៖ ​មានឈ្មោះ​ជិន​រតនា​ អាយុ​១៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ និង​ជនសង្ស័យ​ ទី​២​មានឈ្មោះ​អ៊ី ឈិ​ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ​ត្រូវបាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu