តាកែវ ៖ ជនសង្ស័យប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់២នាក់ ត្រូវបានប៉ូលិសស្រុកបាទីបង្ក្រាបបាន ជាមួយនឹងវត្ថុតាងយកមកកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ។
ការបង្ក្រាបជនសង្ស័យប្រើប្រាស់សារធាតុញៀននេះ ធ្វើឡើងនៅវេលាម៉ោង០៨និង០០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយកម្លាំងជំនាញនៃអធិការនគរបាលស្រុកបាទី នៅក្នុងភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។
ជនសង្ស័យដែលប៉ូលិសចាប់ឃាត់ខ្លួននោះមាន ទី១.ឈ្មោះ មាន សុខលៀប ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ និងទី២.ឈ្មោះ ផុន យ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ ចំណែកវត្ថុតាងដែលដកហូតបានមាន ថ្នាំញៀនចំនួន០៧កញ្ចប់តូច និងទូរស័ព្ទដៃ០១គ្រឿងផងដែរ។
បច្ចុប្បន្ន ជនសង្ស័យប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ទាំង២នាក់ខាងលើនេះ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ នៃអធិការនគរបាលស្រុកបាទីកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments