Ad Code

គ្រួសារ​ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ ដែល​គ្រោះថ្នាក់​ដោយ​បាក់​ដៃ​ចូល​ម៉ាស៊ីន​កិន​ឥដ្ឋ​ ស្វែងរក​សប្បុរសជន​ឲ្យ​ជួយ​



ភ្នំពេញ​ ៖ ​ក្រុម​គ្រួសារ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ជា​ចាន់​ចេង អាយុ​១៤​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​៤​ ដែល​ជួប​គ្រោះថ្នាក់​បាក់​ដៃ​ចូល​ម៉ាស៊ីន​កិន​ឥដ្ឋ​ បាន​ប្រកាស​ស្វែងរក​សប្បុរសជន​ឲ្យ​ជួយ​ដល់​ក្មេង​ប្រុស ​ព្រោះ​គ្រួសារ​ក្មេង​ប្រុស​អស់​លទ្ធភាព​ នឹង​ចំណាយ​ថវិកា​ក្នុង​ការ​ព្យាបាល​របួស​ ដោយសារ​តែ ​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​ពេក។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ស្វែងរក​សប្បុរស​ឲ្យ​ជួយ​ គឺ​ខណៈ ​ដែល​ក្រុម​គ្រួសារ​ក្មេង​ប្រុស​មាន​ជីវភាព​ខ្វះខាត​ពេក​​ ហើយ​ក្មេង​ប្រុស​ខាង​លើ​ជា​សិស្ស​រៀន​ថ្នាក់​ទី​៤​ ប៉ុន្តែ​ម៉ោង​សម្រាក​ពី​ការសិក្សា​ក្មេង​ប្រុស​រងគ្រោះ​បាន ​ទៅ​ស៊ី​ឈ្នួល​ធ្វើជា​កម្មករ​ឡ​ឥដ្ឋ។ ប៉ុន្តែ​ជា​អកុសល​ប្អូនប្រុស​ បាន​ជួប​គ្រោះថ្នាក់​ដួល ​និង​ធ្លាក់​ដៃ​ចូល​ក្នុង​ម៉ាស៊ីន​កិន​ឥដ្ឋ​បាន​ឲ្យ​បាក់ឆ្អឹង​ខ្ទេច​ថែមទាំង​ដំបៅ​រលួយ​ទៀត​ផង​មកដល់​ថ្ងៃនេះ​ ហើយ​ក្មេង​ប្រុស​រូប​នេះ ​កំពុង​ស្នាក់នៅ​ក្នុង​ភូមិ​ទើប​មន្ត្រី​ឃុំ​ព្រះ​ប្រសព្វ​ស្រុក​ព្រែកតា​មាក់​ខេត្ត​កណ្តាល៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu