Ad Code

បើកបរ​ម៉ូតូ​ខ្វះ​ការប្រុងប្រយ័ត្ន​ ត្រូវ​រថយន្ត​មកពី​ទិស​ផ្ទុយគ្នា​ បុក​រង​របួស​ធ្ងន់



តាកែវ ​៖ ​បុរស​ម្នាក់ ​បាន​រង​របួស​ធ្ងន់​ ក្រោយពី​បើកបរ​ម៉ូតូ​ខ្វះ​ការប្រុងប្រយ័ត្ន​ ត្រូវ​រថយន្ត​កូរ៉េ​១​តោន​បុក​ពេញ​ទំហឹង​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​និង​៤៥​នាទី លើ​ផ្លូវជាតិ​លេខ​២ ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៧-១១៨ ត្រង់​ចំណុច​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ខេត្ត​តាកែវ រវាង​ម៉ូតូ ​និង​រថយន្ត​ ដែល​មាន​ទិសដៅ​ផ្ទុយ​ទិស​គ្នា។

ប៉ូលិស​ស្រុក​គីរីវង់​បាន​ឲ្យ​ដឹង​ថា ​ម៉ូតូ​ម៉ាក M.D ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ ​ឈ្មោះ អឹម អាត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ខេត្ត​តាកែវ មុខរបរ កសិករ រង​របួស​ធ្ងន់​។​

ចំណែក​រថយន្ត​ម៉ាក​កូរ៉េ​១​តោន ពណ៌​ខៀវ ពាក់​ស្លាកលេខ ម​.០៧១១ ភព ២ បើកបរ​ដោយ​ ឈ្មោះ ផុ​ក ម៉ៅ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​អ្នកបើកបរ រស់នៅ​ភូមិ​ក្រាំង​ដូង ឃុំ​សំរោងក្រោម ស្រុក​បន្ទាយ​មាស ខេត្ត​កំពត ពុំ​ត្រូវរបួស​ទេ​។

ប៉ូលិស​បាន​បញ្ជាក់ថា មូលហេតុ​ នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ មកពី​អ្នកបើកបរ​ម៉ូតូ​បត់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។​

បច្ចុប្បន្ន​វត្ថុតាង ​ម៉ូតូ​ និង​រថយន្ត ​ត្រូវបាន​ដកហូត​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គីរីវង់​ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ដោយឡែក​ជនរងគ្រោះ ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​គីរីវង់​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu