Ad Code

ទុស្សេ​ចរន្ត ឆេះ​ខារ៉ាអូខេ​កោះ​តៃវ៉ាន់ ស្រីៗ​រត់​ជាន់ជើងគ្នា​



បាត់ដំបង ៖ ខារ៉ាអូខេ​មួយកន្លែង ក្នុង​ក្រុង​បាត់ដំបង ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង ធ្វើ​ឲ្យ​នារីៗ ​ដែល​កំពុង​សម្រាក​នៅក្នុង​បន្ទប់​ រត់ចេញ​ប្រសេចប្រសាច បន្ទាប់ពី​មានការ​ឆ្លង​ចរន្ត​អគ្គិសនី និង​បង្កឲ្យ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​តែម្តង។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង នៅ​វេលា​ម៉ោង១១និង៥០នាទី​ ថ្ងៃទី​១៦ ខែកុម្ភៈ​ ឆ្នាំ​២០១៩ ត្រង់ ចំណុច​ខារ៉ាអូខេ​មួយកន្លែង យីហោ កោះ​តៃវ៉ាន់ ស្ថិតក្នុង​ក្រុមទី​១៦ ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដោយសារតែ​មាន​ករណី អគ្គិភ័យ​មួយ ​បាន​កើតឡើង​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​លើ ថ្ម​ក្រោម ប្រក់​ស័ង្កសី ទំហំ ៨x២០ ម៉ែត្រ (​ឆេះ​អស់ទាំង​ស្រុង)។



ភ្លាមៗ​នោះ​ដែរ រថយន្ត​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ចេញ​ដើម្បី​បាញ់​ទឹក​ទប់ស្កាត់​នូវ​ការ​រាលដាល​ទៅកាន់​លំនៅដ្ឋាន​ពលរដ្ឋ​ដទៃ។ ប៉ុន្តែ​ទោះបីជា​មានការ​អន្តរាគមន៍​បែបនេះ​ក្តី​ក៏​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង​នេះ ត្រូវបាន​ឆេះ​ទាំងស្រុង។​

ទីតាំង​នេះ​ជា​របស់​ ឈ្មោះ ថាច់ សង្វាត ហៅ វ៉ា​ត់ អាយុ៥២​ឆ្នាំ ជា​ប្តី និង​ប្រពន្ធ​ ឈ្មោះ ម៉ៅ សុ​ភី អាយុ៤០ឆ្នាំ ដែល​សរុប​ជា​ទឹកប្រាក់​អស់​ប្រមាណ​២៥.០០០​ដុល្លារ ដោយ​មូលហេតុ​ គឺ​ ផ្ទុះ​អំពូល​ភ្លើង​ក្នុង​បន្ទប់​ខារ៉ាអូខេ ហើយក៏​ឆេះ​អេប៉ុង​កៅស៊ូ​ធ្វើឲ្យ​ឆេះ​រាលដាល​តែម្ដង ឯ​ស្រីៗ ដែល​កំពុង​ដេក​បាន​រត់ចេញ​ប្រសាច​មក​ខាងក្រៅ​ដើម្បីឲ្យ​ផុតពី​គ្រោះថ្នាក់៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu