Ad Code

អ្នកឯកទេស​ផ្នែក​វិទ្យុសកម្ម​ព្យាបាល​រោគ ​អាច​ជួយ​រកឃើញ​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ



អ្នកឯកទេស​ផ្នែក​វិទ្យុសកម្ម​ព្យាបាល​រោគ​ ឬ radiologist ដែល​ធ្វើ​អន្តរ​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ អាច​ដើរតួ​បាន​យ៉ាងសំខាន់​នៅក្នុង​ការរកឃើញ​អត្តសញ្ញាណ​នៃ​ជនរងគ្រោះ​ ដោយសារ​ការថត​យកបាន​នូវ​ស្លាកស្នាម​រងរបួស​ដែល​ចង្អុល​ប្រាប់​បាន​ថា​ជា​អំពើហិង្សា​ក្នុង​គ្រួសារ​។ ​អ្នកសិក្សា​ស្រាវជ្រាវ​បាន​និយាយ​ដូច្នេះ​កាលពី​ថ្ងៃ​អង្គារ​។​

ជនរងគ្រោះ​ ដោយសារ​ការ​រំលោភបំពាន​ ដែល​ជា​រឿយៗ​គឺ​ស្ត្រីភេទ​ភាគច្រើន​ណាស់ ​ដែល​រង​របួស​លើ​ផ្ទៃមុខ​​​ លលាដ៍ក្បាល​និង​បាក់​ដៃជើង​លើសពី​អ្នកជំងឺ​ដទៃទៀត​រួមទាំង​ករណី​កើតមាន​អាកា​រៈ​ហឺត ការឈឺចាប់​​រុំារ៉ៃ ​និង​ការប៉ុនប៉ង​ធ្វើអត្តឃាត​។ ក្រុមការងារ​មួយ​នៅឯ​មន្ទីរពេទ្យ​Brigham និង​មន្ទីរពេទ្យ​ស្ត្រី Women’s Hospital នៅ​រដ្ឋ Boston បាន​រាយការណ៍​ដូច្នេះ​។​

សញ្ញា​នៃ​ការរង​ការរំលោភបំពាន​ត្រូវបាន​រកឃើញ​ដោយ​អ្នកឯកទេស Radiologists ដែលមាន​ឯកទេស​ក្នុងការ​បកស្រាយ​ពី​រូបភាព​នៅក្នុង​ការថត​កាំរស្មី x-rays ការរង​រំលោភបំពាន​ ​មាន​នៅលើ​រូប​កាយ ផ្លូវភេទ​និង​ផ្លូវចិត្ត​។​

អង្គការ​សុខភាព​ពិភពលោក​រាយការណ៍​ថា ​មាន​ស្ត្រី​ម្នាក់​ក្នុងចំណោម​៣​នាក់ ធ្លាប់មាន​បទពិសោធន៍ ក្នុងការ​រំលោភបំពាន​ហិង្សា​មកលើ​រូប​កាយ​និង​ផ្លូវភេទ​នៅក្នុង​ជីវិត​រស់នៅ​របស់ខ្លួន​៕
​រ៉​យ​ទ័​រ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu