Ad Code

បុរស​វ័យ​ចំណាស់​ មក​ប្តឹង​នៅ​សាលាឃុំ​ថា ការ​បាន​១​សប្ដាហ៍ ប្រពន្ធ​ក្មេង​ល្ហក់ ​រត់ចោល



សៀមរាប​ ៖​ បុរស​វ័យ​៥៣​ឆ្នាំ​ម្នាក់ បាន​ដាច់ចិត្ត​ចូល​ទៅ​សាលាឃុំ​រលួស ​ដើម្បី​ដាក់ពាក្យ​ប្តឹង​ប្រពន្ធ​របស់ខ្លួន​ ដែលមាន​វ័យ​១៧​ឆ្នាំ ទើប​នឹង​រៀបការ​ថ្មីថ្មោង ហើយ​បាន​ចុះ​ចេញពីផ្ទះ​ដោយ​មិន​ប្រាប់​ដំណឹង​។ ​ករណីនេះ​ បុរស​ជា​ប្តី​ដាក់ពាក្យ​បណ្តឹង​ទារ​ថ្លៃ​បណ្ដាការ​មកវិញ​។​

ជាក់ស្ដែង ​នៅ​ព្រឹក​ថ្ងៃទី​០៩​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​នេះ លោក សាត ឧស្សា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ បាន​រៀបរាប់​ប្រាប់​អ្នកកាសែត​ថា នៅ​ព្រឹក​ថ្ងៃទី​០៨​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ ម្សិល​មិញ​នេះ លោក​បាន​ដាច់ចិត្ត​ចូល​ទៅ​សាលាឃុំ​រលួស​ដើម្បី​ដាក់ពាក្យ​ប្តឹង​ប្រពន្ធ​របស់ខ្លួន​ដែលមាន​វ័យ​១៧​ឆ្នាំ ទើប​នឹង​រៀបការ​ថ្មីថ្មោង បាន​១​សប្ដាហ៍ ហើយ​បាន​ចុះ​ចេញពីផ្ទះ​ដោយ​មិន​ប្រាប់​ដំណឹង​ដល់​គាត់​សោះ​ រួច​ទៅ​រស់នៅ​ជា​មួយ​ម្តាយបង្កើត​របស់គាត់​។ ករណីនេះ ​បុរស​ជា​ប្តី​ដាក់ពាក្យ​បណ្ដឹង​ទារ​ថ្លៃ​បណ្ដាការ​មកវិញ​។​

លោក​បន្ត​ថា លោក​បាន​ចាប់ដៃគ្នា​រៀបការ​នៅ​ខែ​មីនា​ ឆ្នាំ​២០១៨ ជិត​១​ឆ្នាំ​ហើយ​ ជាមួយ​ប្រពន្ធ​ឈ្មោះ ច័ន្ទ សុធាវី​។ ​ប៉ុន្តែ​ហាក់​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​សោះ​។

​លោក​បន្ថែមថា ករណីនេះ​ បុរស​ជា​ប្តី​ដាក់ពាក្យ​បណ្តឹង​ទារ​ថ្លៃ​បណ្ដាការ​មកវិញ​ចំនួន​៦.០០០​ដុល្លារ សហរដ្ឋអាមេរិក​។​

ចំណែក​ លោក ច័ន្ទ ថ្លៃ ត្រូវជា​ឪពុក​ស្ត្រី​វ័យ​១៧​ឆ្នាំ បាន​រៀបរាប់​ប្រាប់​ថា លោក​នៅ​មិនទាន់​ដឹង​ច្បាស់​ពី​ការ​ប្តឹងផ្តល់​នេះ​នៅឡើយ​ទេ​។ ​តែ​លោ​កថា ​ឥឡូវ​នេះ​លោក​រវល់​ពេក​ ចាំ​ទំនេរ​សិន​ នឹង​រក​ពេល​ដោះស្រាយ​គ្នា​ម្តង​។

​លោក​បន្តថា នេះ​ជា​រឿង​គ្រួសារ​របស់​កូន​គាត់ ហើយ​បើ​កូន​រស់នៅ​មិនមាន​សេចក្តីសុខ គឺ​នាង​(​កូន​)​មាន​សិទ្ធិ​ចុះចេញ​ចែកផ្លូវ​គ្នា​បាន​។​ ព្រោះ​លោក​មិនអាច​បង្ខិតបង្ខំ​កូន​បានទេ​។​

ទាក់ទិន​នឹង​ករណី​នេះដែរ អ្នកព័ត៌មាន​មិនអាច​ទាក់ទង​សុំ​ការពន្យល់​ពី​មេឃុំ​រលួស ក្នុងស្រុក​ប្រាសាទ​បាគង បានទេ​ នៅ​រសៀល​ថ្ងៃទី​០៩ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​នេះ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu