Ad Code

ឃាត់ខ្លួន​ជនជាតិ​រ៉ូម៉ានី ជាមួយ​គ្រឿងញៀន​ជិត ៥​គីឡូ ​នៅ​ព្រលានយន្តហោះ​សៀមរាប​



សៀមរាប​ ៖​ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៃ​ខេត្ត​សៀមរាប​ បាន​ឃាត់ខ្លួន​ជនជាតិ​រ៉ូ​ម៉ា​នី​ម្នាក់​ បន្ទាប់ពី​សង្ស័យថារ​ត់​ពន្ធ​គ្រឿងញៀន​ជិត​៥​គីឡូក្រាម​នៅ​ព្រលានយន្តហោះ​ខេត្តសៀមរាប នៅ​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

មន្ត្រីនគរបាល​ជាន់ខ្ពស់​នៃ​ខេត្តសៀមរាប បាន​ឲ្យ​ថា ជនជាតិ​រ៉ូ​ម៉ា​នី​នេះ មានឈ្មោះ OLARU NARCIS-MANUEL ។ ជនជាតិ​រ៉ូ​ម៉ា​នី​រូបនេះ ត្រូវ​ចេញដំណើរ​ទៅ​ទីក្រុង​ហុងកុង ប្រទេស​ចិន តាម​ជើងហោះហើរ​លេខ KA-249 (REP-HKG)​។​

​យោងតាម​ការត្រួតពិនិត្យ និង​ធ្វើ​តេ​ស្ដ​បឋម ជាមួយ​កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ រកឃើញ​សារធាតុ​ក្រាម​ពណ៌​ស ដែល​សាមីខ្លួន​បានដាក់​ក្នុង​កញ្ចប់​ថង់​ប្លា​ស្ទិក រាង​សំប៉ែត ០៤​ជ្រុង ចំនួន​០៤ លាក់ទុក​ក្នុង​បាត​កាបូបស្ពាយ​ខ្នង ចំនួន ០៤​ផ្សេង​ង​គ្នា ដែលជា​ប្រភេទ​គ្រឿងញៀន មេ​តំ​ហ្វេ​តា​មីន ដែលមាន​ទម្ងន់​ប្រមាណ ៥,០២០​ក្រាម​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​ឃាត់ខ្លួន ប្រគល់ជូន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu