បាត់ដំបង ៖ ជនសង្ស័យម្នាក់ ដែលកន្លងមកគឺជាមុខសញ្ញាចែកចាយយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ត្រូវបានកម្លាំងជំនាញតាមប្រមាញ់ រហូតឈានដល់ការឃាត់ខ្លួន ដែលជនសង្ស័យរូបនេះ ពាក់ព័ន្ធពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
ការឃាត់ខ្លួននេះបានប្រព្រឹត្តឡើង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៣រសៀល នៅចំណុច ភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង លើករណីជាក់ស្ដែង ដោយជនសង្ស័យមានឈ្មោះ មៀន ប៉ុល ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។
នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញផ្នែកគ្រឿងញៀន បានរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២កញ្ចប់ មានទម្ងន់២,៩៩ក្រាម និងសម្ភារៈសម្រាប់វេចខ្ចប់ មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងហើយ៕
Source: Kampuchea Thmey Daily
0 Comments