ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី ៣ ដែលកាសែតកម្ពុជាថ្មីទទួលបានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ច ចម្រុះទូទាំងប្រទេសបង្ក្រាប (ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់) ចំនួន ៦ករណី ឃាត់ ១១នាក់ (ស្រី ០នាក់) វត្ថុតាងចាប់យក សរុប មេតំហ្វេតាមីន (ice) ២កញ្ចប់តូច ។
ប្រភេទបទល្មើសគ្រឿងញៀន ដែលត្រូវសមត្ថកិច្ចបង្ក្រាប រួមមាន ជួញដូរ ២ករណី ឃាត់ ៣នាក់ (ស្រី ០នាក់) និងប្រើប្រាស់ ៤ករណី ឃាត់ ៨នាក់ (ស្រី ០នាក់) ។ អ្នកមានផ្ទុកសារធាតុញៀន ៨នាក់ ជួញដូរ ០នាក់/៣នាក់ និងប្រើប្រាស់ ៨នាក់/៨នាក់ ។
លទ្ធផលទាំងអស់បង្ក្រាបដោយ ៤អង្គភាព រួមមាន Police : ៤អង្គភាព ១ / បាត់ដំបង៖ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់។ ២ / ពោធ៍សាត់៖ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់។ ៣ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកice ១កញ្ចប់តូច។ ៤ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ១កញ្ចប់តូច។
ដោយឡែក លទ្ធផលអនុវត្តន៍ច្បាប់ប្រចាំខែមករា ឆ្នាំ២០១៩ សរុប 702ករណី ឃាត់មនុស្ស 1534នាក់ ស្រី 125នាក់ (ជនបរទេស 67នាក់ ស្រី 16នាក់ មាន 6សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ 384ករណី ឃាត់ 687នាក់ (ស្រី 69នាក់) និងប្រើប្រាស់ 318ករណី ឃាត់ 847នាក់ (ស្រី 56នាក់) ។ អនុវត្ដន៍ដីកា៖ 25ដីកា ឃាត់ 25នាក់ (ស្រី 2នាក់) សារធាតុញៀន គ្រប់ប្រភេទ 23Kg 992,04g កញ្ឆាក្រៀម 7634ដើម ។ សម្ភារៈចាប់យក រួមមាន រថយន្ដ 6គ្រឿង ម៉ូតូ 176គ្រឿង ទូរស័ព្ទ 489គ្រឿង ជញ្ជីង 39គ្រឿង ។
យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី ៣ ប្រាប់បញ្ជាក់ឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៩សរុប 771ករណី ឃាត់មនុស្ស 1664នាក់ ស្រី 128នាក់ (ជនបរទេស 67នាក់ ស្រី 16នាក់ មាន 6សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ 426ករណី ឃាត់ 757នាក់ (ស្រី 72នាក់) និងប្រើប្រាស់ 345ករណី ឃាត់ 907នាក់ (ស្រី 56នាក់) ។ អនុវត្ដន៍ដីកា៖ 26ដីកា ឃាត់ 26នាក់ (ស្រី 2នាក់)សារធាតុញៀន គ្រប់ប្រភេទ 24Kg 132,86g និង 112កញ្ចប់តូច កញ្ឆាក្រៀម 7634ដើម ។ សម្ភារៈចាប់យក រួមមាន រថយន្ដ 6គ្រឿង ម៉ូតូ 176គ្រឿង ទូរស័ព្ទ 489គ្រឿង ជញ្ជីង 39គ្រឿង ៕
Source: Kampuchea Thmey Daily
0 Comments