Ad Code

លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​៦​កុម្ភៈ​ យានយន្ត​ល្មើស​៤៤៦​គ្រឿង​



ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់​វេលា​ម៉ោង ១៤ និង​០០​នាទី ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ដល់​វេលា​ម៉ោង ១៤ និង​០០​នាទី ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ មធ្យោបាយ​យានយន្ត​ល្មើស សរុប ចំនួន ៤៤៦​គ្រឿង អប់រំ ចំនួន ២០២​គ្រឿង និង​ពិន័យ ចំនួន២៤៤​គ្រឿង។​

សរុប​លទ្ធផល​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ រយៈពេល៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ចំនួន៣២៥៨​គ្រឿង អប់រំ ចំនួន ១២៥០​គ្រឿង និង​ពិន័យ ចំនួន២០០៨​គ្រឿង។​

ដោយឡែក លទ្ធផល​ត្រួតពិនិត្យ មួក និង​កញ្ចក់ នៅក្នុង​រាជធានី​ភ្នំពេញ រយៈពេល៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ សរុប​រួម ចំនួន១៣២៣៧​គ្រឿង អប់រំ ចំនួន៩១៦​គ្រឿង មធ្យោ​បាយ​ពិន័យ ចំនួន១៤៩៧​គ្រឿង ( មួក១០៣២​គ្រឿង និង​កញ្ចក់៣៦១គ្រឿង ស្រវឹង ( គ្មាន ) និង​យាន​ផ្សេងៗ ចំនួន ១០៤​គ្រឿង )។

លទ្ធផល​ត្រួតពិនិត្យ​ល្បឿន រយៈពេល៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ រក​ឃើញ​យានយន្ត​ល្មើស ចំនួន​១២៦​គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ ស្រវឹង រយៈពេល៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ រកឃើញ​យានយន្ត​ល្មើស ចំនួន៣​គ្រឿង អប់រំ ចំនួន៣​គ្រឿង និង​មធ្យោបាយ​ពិន័យ ( គ្មាន )៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu