ការព្យាបាលដោយប្រើប្លាស្មាឈាម (Blood Plasma) មានជាង១២.០០០លើកដែលផលិតដោយក្រុមហ៊ុនឱសថមួយរបស់រដ្ឋនៅក្នុងប្រទេសចិននោះ ត្រូវបានរកឃើញថាមានផ្ទុក ព្រមទាំងបង្កឲ្យមានការឆ្លងវីរុសហ៊ីវ។
កាលពីថ្ងៃពុធគណៈកម្មាធិការ NHC (The National Health Commission) បាននិយាយថា គេបានណែនាំដល់បណ្តាវិទ្យាស្ថាន វេជ្ជសាស្ត្រឲ្យបញ្ឈប់ឬផ្អាកការប្រើប្រាស់ផលិតផលបា្លស្មាឈាម ដែលដាក់ក្នុងប្លោកសម្រាប់ការចាក់បញ្ចូលតាមសរសៃផលិតដោយក្រុមហ៊ុនឱសថរដ្ឋ Shanghai Xinxing Pharmaceutical បន្ទាប់ពីគណៈកម្មាធិការ NHC នេះបានទទួលសេចក្តីរាយការណ៍ថាប្លោកសេរ៉ូមប្លាស្មានោះ ត្រូវបានធ្វើតេស្តរកឃើញថា មានវត្តមានហ៊ីវវិជ្ជមាន។
ប្លោកសេរ៉ូប្លាស្មាimmunoglobulinsគឺជាអង្គបដិបក្ខ ផលិតចេញពីប្លាស្មាឈាម (Blood Plasma) ប្រព័ន្ធសុំា នឹងជំងឺប្រើប្រាស់ប្រភេទបា្លស្មា immunoglobulin ។ ដើម្បីទប់ទល់ជាមួយប្រភេទជំងឺប៉ាតូហ្សេន ហើយអាចត្រូវបានយកទៅប្រើយ៉ាងទូលំទូលាយសម្រាប់ការព្យាបាលជំងឺរលាកសន្លាក់ (arthritis) ព្រមទាំងជំងឺមហារីកជាច្រើនប្រភេទទៀតផង៕
ស៊ី.អិន.អេ
Source: Kampuchea Thmey Daily
0 Comments