Ad Code

ប្រទះឃើញ​សព​បុរស​ម្នាក់​ ចង.ក​ ធ្វើ​អត្តឃាត​លើ​ដើម​ក្រខុប​ មិន​ដឹង​មូលហេតុ



​ភ្នំពេញ​ ៖​ សព​បុរស​ម្នាក់ ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ចង.ក​ សម្លាប់ខ្លួន​នៅលើ​ដើម​ក្រខុប​ ហើយក៏​មិនទាន់​ដឹង​ពី​មូលហេតុ​នោះដែរ បង្ក​ឲ្យ​ភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ ថ្ងៃទី​០៨​ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ ស្ថិតនៅលើ​ដើម​ក្រខុប ចន្លោះ​ផ្ទះល្វែង ក្នុងភូមិ​ក្បាលដំរី​២​ សង្កាត់​កកាប​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

នៅ​កន្លែង​កើតហេតុ​ តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ទៀបភ្លឺ ​ថ្ងៃ​ទី​០៨ ខែ​​កុម្ភៈ​នេះ ពួកគាត់​បានឮ​សូរ​សំឡេង​ឆ្កែ​ព្រុស ត្រង់​ចំណុច​ព្រៃ​ដើម​ក្រខុប​នោះ តែ​មិន​ចាប់អារម្មណ៍​នោះទេ​ នឹកស្មានថា​ឆ្កែ​ព្រុស​ធម្មតាៗ រហូតដល់​វេលា​ម៉ោង​ខាងលើ ស្រាប់តែ​ពលរដ្ឋ​ប្រទះឃើញ មាន​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​មក​ចង.ក ​សម្លាប់ខ្លួន​លើ​ដើម​ក្រខុប​បែបនេះ​ទៅ​ទៅវិញ។

សាកសព ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ ស្លៀក​ខោ​គគីរ​ជើងវែង ពាក់អាវ​ក្រឡា​ដៃ​វែង មាន​កាបូប​មួយ​ផង។ ក្រោយពី​ប្រទះឃើញ ​សាកសព​បុរស​ខាងលើ ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ និង​សមត្ថកិច្ច​ជំនាញ​ខណ្ឌ ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ កំពុង​ធ្វើ​កោសល្យវិច័យ ​និង​សាកសួរ​ស្រាវជ្រាវ បន្ដ​ទៀត៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu