ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី ៣ ដែលកាសែតកម្ពុជាថ្មីទទួលបានឲ្យដឹងថា របាយការណ៍សរុបការអនុវត្តន៍ច្បាប់ប្រចាំថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាប ( ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់) ចំនួន ១៥ករណី ឃាត់ ២៩នាក់ (ស្រី ១នាក់) វត្ថុតាងចាប់ យកសរុប មេតំហ្វេតាមីន (ice) ៣,៦៨ក្រាម និង១០កញ្ចប់តូច មេតំហ្វេតាមីន (wy) ៥៣៥,៤ក្រាម។
ប្រភេទបទល្មើសគ្រឿងញៀន ដែលត្រូវបង្ក្រាប រួមមាន ជួញដូរ៨ករណី ឃាត់ ២១នាក់ (ស្រី ១នាក់) និងប្រើប្រាស់ ៧ករណី ឃាត់ ៨នាក់ (ស្រី ០នាក់)។ អាវុធហត្ថ ៖ បង្ក្រាបជួញដូរ ២ករណី ឃាត់ ៥នាក់ (ស្រី ១នាក់)។ អ្នកមានផ្ទុកសារធាតុញៀន ៨នាក់ ជួញដូរ ០នាក់/២១នាក់ និងប្រើប្រាស់ ៨នាក់/៨នាក់។
លទ្ធផលទាំងអស់បង្ក្រាបដោយ ៧អង្គភាព រួមមាន Police : ៦អង្គភាព ១ / បន្ទាយមានជ័យ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ០,២១ក្រាម។ ២ / បាត់ដំបង ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៤នាក់ ចាប់យកice ៣,០១ក្រាម។ ៣ / កណ្ដាល ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ៨កញ្ចប់តូច។ ៤ / សៀមរាប ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ០,២ក្រាម។ ៥ / តាកែវ ៖ ជួញដូរ ១ករណី ឃាត់ ២នាក់។ ៦ / រាជធានីភ្នំពេញ ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ប្រើប្រាស់៣ករណី ឃាត់៤នាក់ ចាប់យកice ២កញ្ចប់តូច។ PM : ២អង្គភាព ១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកice ០,២៦ក្រាម។ ២ / ស្ទឹងត្រែង ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកwy ៥៣៥,៤ក្រាម។
ដោយឡែក លទ្ធផលអនុវត្តន៍ច្បាប់ប្រចាំខែមករា ឆ្នាំ២០១៩ សរុប 702ករណី ឃាត់មនុស្ស 1534នាក់ ស្រី 125នាក់ (ជនបរទេស 67នាក់ ស្រី 16នាក់ មាន 6សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ 384ករណី ឃាត់ 687នាក់ (ស្រី 69នាក់) និងប្រើប្រាស់ 318ករណី ឃាត់ 847នាក់ (ស្រី 56នាក់) ។ អនុវត្តន៍ដីកា ៖ 25ដីកា ឃាត់ 25នាក់ (ស្រី 2នាក់) សារធាតុញៀន គ្រប់ប្រភេទ 23Kg 992,04g កញ្ឆាក្រៀម 7634ដើម ។ សម្ភារៈចាប់យក រួមមាន រថយន្ដ 6គ្រឿង ម៉ូតូ 176គ្រឿង ទូរស័ព្ទ 489គ្រឿង ជញ្ជីង 39គ្រឿង។
យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី៣ ប្រាប់បញ្ជាក់ឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ សរុប 786ករណី ឃាត់មនុស្ស 1693នាក់ ស្រី 129នាក់ (ជនបរទេស 67នាក់ ស្រី 16នាក់ មាន 6សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ 434ករណី ឃាត់ 778នាក់ (ស្រី 73នាក់) និងប្រើប្រាស់ 352ករណី ឃាត់ 915នាក់ (ស្រី 56នាក់) ។ អនុវត្តន៍ដីកា ៖ 26ដីកា ឃាត់ 26នាក់ (ស្រី 2នាក់)សារធាតុញៀន គ្រប់ប្រភេទ 24Kg 671,94g និង 122កញ្ចប់តូច កញ្ឆាក្រៀម 7634ដើម។ សម្ភារៈចាប់យក រួមមាន រថយន្ត 6គ្រឿង ម៉ូតូ 176គ្រឿង ទូរស័ព្ទ 489គ្រឿង ជញ្ជីង 39គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments