ករណីអត្តឃាត បានធ្លាក់ចុះទូទាំងសាកលោក ដល់ទៅជាងមួយភាគបីចាប់តាំងពីឆ្នាំ១៩៩០មក នេះបើយោងតាមការឲ្យដឹងតាមរយៈការធ្វើវិភាគ មួយពីដើមឆ្នាំមក ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដែលគូសបញ្ជាក់ពីភាពខុសគ្នានៅក្នុងចំនួនបុរសនិងស្ត្រីដែលផ្តាច់ជីវិតរបស់ខ្លួននោះ។
អង្គការសុខភាពពិភពលោក បានចុះបញ្ជីការធ្វើអត្តឃាតថា ជាមូលបទពាក់ព័ន្ធទៅនឹងសុខាភិបាលសាធារណៈដ៏ធ្ងន់ធ្ងរ ហើយប៉ាន់ស្មានថាយ៉ាងហោចក៏មានមនុស្ស៨០០.០០០នាក់ បានធ្វើអត្តឃាតជារៀងរាល់ឆ្នាំ។
លទ្ធផលនៃការវិភាគចុះផ្សាយនៅក្នុងព្រឹត្តិបត្រ The BMJ Journal នោះ ការសិក្សាស្រាវជ្រាវបានប៉ាន់ស្មានថា មនុស្ស៨១៧.០០០នាក់បានសម្លាប់ខ្លួននៅឆ្នាំ២០១៦ ដែលនោះគឺមានការកើនឡើង៦.៧ភាគរយតាំងពីឆ្នាំ១៩៩០។
ទោះជាយ៉ាងដូច្នេះក៏ដោយ ខណៈពលរដ្ឋទូទាំងសាកលលោកបានកើនឡើងនៅក្នុងរយៈពេល៣ទសវត្សចុះក្រោយនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អត្រាធ្វើអត្តឃាតវាពាក់ព័ន្ធនឹងវ័យព្រមទាំងចំនួនពលរដ្ឋដែលនោះគឺបង្ហាញឲ្យឃើញពីការធ្លាក់ចុះពី១៦.៦ដល់១១.២ករណីស្លាប់ក្នុងចំណោមពលរដ្ឋ១០០.០០០នាំឲ្យមានការធ្លាក់ចុះពីការធ្វើអត្តឃាតដល់ទៅ៣២.៧ភាគរយ៕
អា.អេហ្វ.ប៉េ
Source: Kampuchea Thmey Daily
0 Comments