Ad Code

បើកបរ​ម៉ូតូ​ឌ្រី​ម​សង់​ បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បុក​ពេញ​ទំហឹង​របួសធ្ងន់​ទាំងសងខាង



តាកែវ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​បាន​កើតឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ​ដែល​បើកបរ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​បណ្តាល​ឲ្យ​មាន​អ្នក​រងរបួស​ធ្ងន់​ទាំងសងខាង ​ព្រោះតែ​ការបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​និង​មាន​ល្បឿន​លឿន​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​ព្រលប់​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨​និង​៤០​នាទី នៅលើ​ផ្លូវជាតិ​លេខ​២ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៧៦ -៧៧ ស្ថិតក្នុង​ភូមិ​ស្នោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។ ប៉ូលិស​នៃ​អធិការ​នគរបាល​ក្រុង​ដូន​កែវ​បាន​ប្រាប់ថា ភាគី​រងគ្រោះ​ទី​១​មានឈ្មោះ ស៊ុន គ​ន្ធា ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​និស្សិត (​រង​របួស​ធ្ងន់​) រស់នៅ​ភូមិ​ថ្នួ​ស ឃុំ​អង្គ​កែវ ស្រុក​ទ្រាំង ខេត្តតាកែវ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​២០១៦ ពាក់​ស្លាក​លេខ តាកែវ 1L 2450​។ ចំណែក​ភាគី​ម្ខាង​ទៀត​មានឈ្មោះ សួស ទិ​ត្យា​រ័ត្ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស (​រងរបួស​ធ្ងន់​)​និង​អ្នករួមដំណើរ​ពីក្រោយ​ម្នាក់​មានឈ្មោះ យុ​ត រិ​ទ្ធ​រក្សា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស (​រង​របួស​ស្រាល​) ទាំងពីរ​នាក់​រស់នៅ​ភូមិ​ស្នោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ​ ដែល​បើកបរ​ម៉ូតូ​ប្រភេទ​យ៉ាម៉ាហា អ៊ិ​ច​សង​ទ័​រ គ្មាន​ស្លាក​លេខ។

ក្រោយ​កើតហេតុ​ប៉ូលិស​ជំនាញ​នៃ​អធិការ​នគរបាល​ក្រុង​ដូន​កែវ​ បាន​ចុះ​ដល់ ​និង​ចាត់​បញ្ជូន​អ្នក​រងរបួស​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​វត្ថុតាង​ទាំង​២​គ្រឿង ​ត្រូវបាន​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ​ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ៕ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu