Ad Code

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ច្រានចោល​សេចក្ដី​ថ្លែងការណ៍​ក្លែងក្លាយ​មួយ ដែល​ផ្សព្វផ្សាយ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ សម រ​ង្ស៉ី



ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​ ទណ្ឌិត សម រ​ង្ស៉ី បាន​ចែកចាយ​បន្ត​នូវ​សេចក្តីថ្លែងការណ៍​ក្លែងក្លាយ​មួយ ដែលមាន​ឡូហ្គោ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សេចក្តីថ្លែងការណ៍​នេះ បាន​វាយប្រហារ​ទៅលើ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ព្រមទាំង​បាន​បំភ្លៃ និង​ញុះញង់​ថា សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​កងកម្លាំងប្រដាប់អាវុធ ស្វាគមន៍​ទណ្ឌិត សម រ​ង្ស៉ី ដែល​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​។​

ភ្លាមៗ​បន្ទាប់ពី មាន​សេចក្តីថ្លែងការណ៍​នេះ លោក សួស យ៉ា​រ៉ា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញមក​ប្រកាស​តាមរយៈ​គ្រុប​តេ​ឡេ​ក្រាម​របស់ CPP ថា "​សូម​ប្រកាស​បន្ទាន់​កាលពី ២៨​នាទី​មុននេះ page សម រ​ង្ស៊ី ​បាន​​ប្រើ​អត្ថបទ​ក្លែងក្លាយ ជា​សេចក្តី​​ថ្លែង​ការណ៍​របស់​គណបក្ស​ប្រជាជន។ សូម​បដិសេធ និង​ទាត់ចោល​ទាំងស្រុង​"៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu