Ad Code

មន្ត្រី​ការិយាល័យ​ឥណទាន​កម្ពុជា​បន្ត​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ



ភ្នំពេញ ​៖​ មន្ត្រី​ការិយាល័យ​ឥណទាន​កម្ពុជា​ បាន​បន្ត​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ឲ្យ​បាន​គ្រប់ៗ​គ្នា​ព្រោះថា​សេវា​នេះ​នឹង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​នូវ​ព័ត៌មាន​ស្តីពី​ឥណទាន​របស់ខ្លួន​បាន​គ្រប់​ជ្រុងជ្រោយ​ និង​ជៀស​ផុតពី​ហានិភ័យ​ផ្សេងៗ​មុននឹង​សម្រេចចិត្ត​ស្នើសុំ​កម្ចី​ពី​ធនាគារ​ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា។

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការផ្តល់សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​រវាង​ស្ថាប័ន​ទាំងពីរ​កាលពី​រសៀល​ថ្ងៃទី​១៥​ខែ កុម្ភៈ​ឆ្នាំ​២០១៩​កន្លងទៅនេះ​នៅ​ទីស្នាក់ការ​កណ្តាល នៃ​គ្រឹះ ស្ថាន​មីក្រូហិរញ្ញវត្ថុ អេ​អឹម​ខេ ភីអិលស៊ី លោក អឿ សុធារ​ត្ន័ ប្រធាន​នាយក​ប្រតិបត្តិ​ការិយាល័យ នៃ​កា​រិ​យាល័យ​ឥណទាន​កម្ពុជា CBC បាន​មានប្រសាសន៍ថា ប្រព័ន្ធ​ប្រតិបត្តិ​ការផ្តល់សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ ដែ ល​ដាក់អោយ ប្រើ​នេះ​ នឹង​ជួយ​ឱ្យ​អតិថិជន​ទូទៅ​ក្នុងការ​ស្នើសុំ និង​ស្វែងយល់​អំពី​ព័ត៌មាន​ឥណទាន​របស់​ពួកគេ អោយ​កាន់ តែ​ប្រសើរឡើង​ក្នុងការ​ត្រៀមខ្លួន​សម្រាប់​ការស្នើសុំ​កម្ចី​។​មិនតែប៉ុណ្ណោះ​ប្រព័ន្ធ​​​នេះ​ ក៏​ចូលរួមចំណែក​ដល់​ស្ថិរភាព នៃ​វិស័យ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​ផងដែរ​។​



លោក​បាន​បន្តថា ​សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​នេះ គឺជា​សេវាកម្ម​មួយ​របស់ ស៊ី​ប៊ី​ស៊ី ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ អាច​ពិនិត្យមើល​របាយការណ៍​ឥណទាន ឬ លទ្ធភាព​ក្នុងការ​ប្រើប្រាស់​ឥណទាន ដោយ​ខ្លួនឯង​តាមរយៈ​ភ្នាក់ងារ​ដៃគូ​យុទ្ធសាស្ត្រ របស់​ស៊ី​ប៊ី​ស៊ី​ហើយ​ដើម្បី​ប្រើប្រាស់​សេវាកម្ម​នេះ អតិថិជន​គ្រាន់តែ​យក​អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន​ច្បាប់ដើម​និង​មាន​សុពលភាព​ទៅកាន់​ដៃគូ​របស់​ប៊ី​ស៊ី​ប៊ី។

លោក​បាន​បន្ថែមទៀតថា «​ដោយ​មើលឃើញ​ពី​សារសំខាន់​នៃ​របាយការណ៍​ឥណទាន​ចំពោះ​ប្រជាជន​កម្ពុជា និង ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន​ដែល​រស់​នៅតាម​បណ្តា​ខេត្ត ទើប​ការិយាល័យ​ឥណទាន​កម្ពុជា​បាន​ពង្រីក​សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ ដោយ​ធ្វើ​កិច្ច​សហប្រតិបត្តិ​អាជីវកម្ម​ជាមួយ​ដៃគូ​យុទ្ធសាស្ត្រ គឺ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ដែលមាន​សាខា​ជាង​១៥០ ទូទាំងប្រទេស ក្នុង​ការផ្តល់​សេវាកម្ម​នេះ ដោយ​ជំ​ហ៊ាន​ដំបូង​យើង​ដាក់អោយ​ដំណើរការ​នៅតាម​សាខា​របស់​អេ​អឹម​ខេ ចំនួន​៥ ហើយ​គ្រោង​នឹង​ពង្រីក​ទូទាំងប្រទេស​នៅ​បំណាច់​ឆ្នាំ​២០១៩​នេះ​។​”
លោក​បាន​ឲ្យ​ដឹង​ទៀតថា សាខា​របស់​អេ​អឹម​ខេ ចំនួន​៥​ទីតាំង​នោះ​រួមមាន​គឺ​នៅ​ស្នាក់ការ​កណ្តាល សាខា​ពោធិ​សែន​ជ័យ សង្កាត់​ចោមចៅ​៣ សាខា​កំពង់ចាម សាខា​ខេត្តកណ្តាល និង​សាខ​ខេត្តសៀមរាប ។​



លោក​បាន​រំលឹកថា​ ក្នុង​រយៈពេល​ជាង​៦​ឆ្នាំ នៃ​ប្រតិបត្តិការ ស៊ី​ប៊ី​ស៊ី បានចាប់ផ្តើម​និង​ផ្តោត​ចម្បង ជាមួយនឹង​របាយការណ៍​ឥណទាន​អតិថិជន ដែល​អាច​អនុញ្ញាត​ឱ្យ​សមាជិក អាច​ស្វែងយល​ពី​អតិថិជន របស់​ពួកគេ កាន់តែច្បាស់ និង​ធ្វើការ​សម្រេចចិត្ត​លើ​ការផ្តល់​ឥណទាន​ប្រកបដោយ​ប្រសិទ្ធិភាព និង​ទំនួល​ខុសត្រូវ​។

លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ​អឹម​ខេ ភីអិលស៊ី​បាន​មានប្រសាសន៍ថា ​«​លោក​ពិត​ជាមាន​ក្តី​សោមនស្ស ដែល​បាន​ចាប់​ដៃគូ​សហប្រតិបត្តិកា​រ ជាមួយ​ការិយាល័យ ឥណទាន​កម្ពុជា (​ស៊ី​ប៊ី​ស៊ី​)​ក្នុងការបម្រើ​សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា អោយបាន រឹតតែ​ទូលំទូលាយ តាមរយៈ​ការ​ស្នើសុំ​ត្រួតពិនិត្យ របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន នៅតាម​សាខា​នៃ​គ្រឹះ ស្ថាន​មីក្រូហិរញ្ញវត្ថុ អេ​អឹម​ខេ​»​។​



លោក​បាន​បន្តទៀតថា ​«​ដូច្នេះ​សេវា​ហិរញ្ញវត្ថុ​មួយ​នេះ​នឹង​ជួយ​ដល់​អតិថិជន​ក្នុងការ​ស្វែងយល់​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់ខ្លួន លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ត្រៀមខ្លួន​រួចរាល់​ប្រកបដោយ​ការទទួលខុសត្រូវ​ក្នុងការ​ទទួលបាន​ប្រាក់កម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​»​។​

លោក​បាន​បន្ថែមទៀតថា​បច្ចុប្បន្ននេះ អេ​អឹម​ខេ បានផ្តល់​សេវា​ទៅដល់​អតិថិជន​ជាង​៧៦​ម៉ឺន​នាក់ និង​មា ន សាខា គ្របដណ្តប់​ស្រុក​និង​ឃុំ​ទូទាំងប្រទេស​។​ដូច្នេះ​សេវា​ហិរញ្ញវត្ថុ​នេះ និង​ជួយ​ដល់​អតិថិជន​ក្នុងការ​ស្វែងយល់ ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់ខ្លួន លើក​កម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ត្រៀមខ្លួន​រួចរាល់ ប្រកប ដោយ​ការ ទទួលខុសត្រូវ​ក្នុងការ​ទទួលបាន​ប្រាក់កម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​។



លោក គា​បូរាណ​បានបញ្ជាក់​ថា​ អេ​អឹម​ខេ​គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ​និង​ចំនួន​អតិថិជន​ប្រាក់កម្ចី​ហើយ​បើ​គិត​មកដល់​ឆ្នាំ​២០១៨​មកនេះ​អេ អឹម ខេ មាន​អតិថិជន​ជាង​៧ ៦​ម៉ឺន​នាក់​ជាមួយនឹង​ផលប​ត្រ​ប្រាក់កម្ចី​ជាង​២៥២​លាន​ដុល្លារ​អា​មេ​រិក និង​ប្រាក់​បញ្ញើ​​ជាង​១៦០​លាន​ដុល្លា​រអា​មេ​រិក មាន​ការិយាល័យ ប្រតិបត្តិ​ចំនួន​១៥០​កន្លែង និង​មាន​ភ្នាក់ងារ​ជាង​៤​ពាន់​កន្លែង​នៅ​ទូទាំងប្រទេស​៕

​  

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu