ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី ៣ ដែលកាសែតកម្ពុជាថ្មីទទួលបានឲ្យដឹងថា របាយការណ៍សរុបការអនុវត្តន៍ច្បាប់ប្រចាំថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាប (ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់) ចំនួន ២១ករណី ឃាត់៣៩នាក់ (ស្រី ៤នាក់) វត្ថុតាងចាប់ យកសរុប មេតំហ្វេតាមីន (ice) ៥,១៧ក្រាម និង១៧កញ្ចប់តូច កញ្ឆាក្រៀម១៥០០ក្រាម។
ប្រភេទបទល្មើសគ្រឿងញៀន ដែលត្រូវសមត្ថកិច្ចបង្ក្រាប រួមមាន ជួញដូរ ១១ករណី ឃាត់ជនសង្ស័យ២០នាក់ (ស្រី ២នាក់) និងប្រើប្រាស់១០ករណី ឃាត់១៩នាក់ (ស្រី ២នាក់)។ អនុវត្តន៍ដីកា ៖ ដីកា ១ករណី ចាប់ឃាត់ខ្លួនជនសង្ស័យ ១នាក់ ។ អាវុធហត្ថ៖ បង្ក្រាបជួញដូរ ២ករណី ឃាត់ ៤នាក់ (ស្រី ១នាក់) និងប្រើប្រាស់ ១ករណី ឃាត់ ១នាក់ (ស្រី ០នាក់)។ អ្នកមានផ្ទុកសារធាតុញៀន ១៩នាក់ ជួញដូរ ០នាក់/២០នាក់ និងប្រើប្រាស់ ១៩នាក់/១៩នាក់។
លទ្ធផលទាំងអស់បង្ក្រាបដោយ ៨អង្គភាព រួមមាន Police : ៦អង្គភាព ១ / បាត់ដំបង៖ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកice ០,៩០ក្រាម។ ២ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ ចាប់យកice ២កញ្ចប់តូច។ ៣ / កណ្ដាល៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកice ០,២៦ក្រាម។ ៤ / ពោធ៍សាត់៖ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់។ ៥ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកice ២,៧៧ក្រាម។ ៦ / រាជធានីភ្នំពេញ៖ ជួញដូរ ៥ករណី ឃាត់ ៩នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ ចាប់យកice ១៥កញ្ចប់តូច។ PM : ៣អង្គភាព ១ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកice ១,២៤ក្រាម។ ២ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកកញ្ឆា ១៥០០ក្រាម។ ៣ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
ដោយឡែក លទ្ធផលអនុវត្តន៍ច្បាប់ប្រចាំខែមករា ឆ្នាំ២០១៩ សរុប 702ករណី ឃាត់មនុស្ស 1534នាក់ ស្រី 125នាក់ (ជនបរទេស 67នាក់ ស្រី 16នាក់ មាន 6សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ 384ករណី ឃាត់ 687នាក់ (ស្រី 69នាក់) និងប្រើប្រាស់ 318ករណី ឃាត់ 847នាក់ (ស្រី 56នាក់) ។ អនុវត្ដន៍ដីកា៖ 25ដីកា ឃាត់ 25នាក់ (ស្រី 2នាក់) សារធាតុញៀន គ្រប់ប្រភេទ 23Kg 992,04g កញ្ឆាក្រៀម 7634ដើម។ សម្ភារៈចាប់យក រួមមាន រថយន្ត 6គ្រឿង ម៉ូតូ 176គ្រឿង ទូរស័ព្ទ 489គ្រឿង ជញ្ជីង 39គ្រឿង។
យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី៣ ប្រាប់បញ្ជាក់ឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ សរុប 807ករណី ឃាត់មនុស្ស 1732នាក់ ស្រី133នាក់ (ជនបរទេស 67នាក់ ស្រី 16នាក់ មាន 6សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ 445ករណី ឃាត់ 798នាក់ (ស្រី 75នាក់) និងប្រើប្រាស់ 362ករណី ឃាត់ 934នាក់ (ស្រី 58នាក់)។ អនុវត្តន៍ដីកា ៖ 27ដីកា ឃាត់ 27នាក់ (ស្រី 2នាក់)សារធាតុញៀន គ្រប់ប្រភេទ 24Kg 677,11g និង 139កញ្ចប់តូច កញ្ឆាក្រៀម 1,5kg និង7634ដើម។ សម្ភារៈចាប់យក រួមមាន រថយន្ត 6គ្រឿង ម៉ូតូ 176គ្រឿង ទូរស័ព្ទ 489គ្រឿង ជញ្ជីង 39គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments