Ad Code

យុវជន​ម្នាក់ ​ដេកស្លាប់​ក្នុងផ្ទះ​ម្នាក់ឯង ស​ង្ស័យ​ខ្យល់គ



ភ្នំពេញ ៖ យុវជន​ម្នាក់​ដេក​ស្លាប់​ក្នុងផ្ទះ​ម្នាក់ឯង ស​ង្ស័​យ​ខ្យល់គ ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី នា​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​លេខ​១៨៧ ផ្លូវ​បេតុង ភូមិភ្លូរ​ផ្អែម សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

សព​ជនរងគ្រោះ​ឈ្មោះ រស់ សិលា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​និស្សិត ស្នាក់​នៅផ្ទះ​លេខ​១៨៧ ផ្លូវ​បេតុង ភូមិ​ភ្លូរ​ផ្អែម សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ភ្នំពេញ​។ ស្លាក់ស្នាម​បន្សល់ទុក​ស្នាម​រយះ​គល់​ចិញ្ចើម​ខាងស្ដាំ​ចំនួន​០១​កន្លែង​។

ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ឈ្មោះ​ខាត់ សុ​ខេ​ត ភេទ​ប្រុស (​ត្រូវជា​ឪពុកមា​)​បាន​ទូ​រស័ព្ទ ទៅ​ឈ្មោះ​រស់ ចរិយា (​ត្រូវជា​បងស្រី​បង្កើត​របស់​សព​ជនរងគ្រោះ​)​ថា​ឲ្យ​ទៅ​មើល​ឈ្មោះ រស់ សិលា ផង​ ព្រោះ​ខ​ល​ទៅ​មិន​លើក​ទូ​រស័ព្ទ​ទេ ភ្លាម​នោះ​ឈ្មោះ​ខាត់ សុ​ខេ​ត បានចេញ​ដំណើរ​ពី​កន្លែងធ្វើការ​របស់​ខ្លួន​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឆ្ពោះទៅ​ផ្ទះ​ជនរងគ្រោះ ពេល​ទៅ​ដល់​ក៏​បាន​អើតមើល​តាម​ទ្វា​កញ្ចក់ ក៏​ប្រទះឃើញ ឈ្មោះ​រស់ សិលា បាន​ដេក​ផ្កាប់មុខ និង​មាន​ឈាម​ប្រឡាក់​លើ​ឥដ្ឋការ៉ូ ឃើញ​ដូច​នោះ​ឈ្មោះ​ខាត់ សុ​ខេ​ត ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​តែម្ដង​។ ដោយមាន​ការ​ឯកភាព​ពី​លោក សឿ ឡង់ឌី ព្រះរាជអាជ្ញារង នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​សមត្ថកិច្ច​ប្រគល់​សព​ជនរងគ្រោះ​ទៅ​ក្រុម​គ្រួសារ​សព​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​។

​ការ​សន្និដ្ឋាន​ឆ្លងតាម​ការពិនិត្យ និង​ធ្វើ​កោសល្យវិច័យ របស់​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​តាម​ការពិនិត្យ​របស់​វេជ្ជបណ្ឌិត នង សុវណ្ណរ​ត្ន័ គ្រូពេទ្យ​បច្ចេកទេស​វិទ្យាសាស្ត្រ និង កោសល្យ​វិច័​យ បាន​ឲ្យ​ដឹង​ថា ​សព​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​គាំងបេះដូង​ពិតប្រាកដ​មែន​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu