Ad Code

ជាតិ​ស្រា​ចូលខ្លួន​រាល់ថ្ងៃ ​បូក​នឹង​ផ្លូវចិត្ត​​ ទាញ​កូនកាំបិត​ចាក់​ពោះ​លិច​ត្រឹម​ដង​



ពោធិ៍សាត់​ ៖ ស្ត្រី​ម្នាក់​ ដែលមាន​ប្ដី​កូន​ចំនួន​៥​នាក់​នៅ​បន្ទុក​ជាមួយ​ បាន​ស្រវឹងស្រា​រាល់ថ្ងៃ​ រហូត​ប៉ះពាល់​ផ្លូវចិត្ត​ ទាញ​កូនកាំបិត​មុត​ចុង​ស្រួច​ចាក់​ពោះ​ខ្លួនឯង​ ប៉ង​ធ្វើ​អត្តឃាត តែ​មិនបាន​សម្រេច​គ្រាន់តែ​របួសធ្ងន់​ ត្រូវ​បាន​ប្ដី​នៅក្បែរ​យកទៅ​សង្គ្រោះ​។​

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យ​ប់ ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ចម្ការ​ជាប់ជើង​ភ្នំ​ក្បែរ​(​ផ្ទះ​របស់​ខ្លួន​) ស្ថិត​ក្នុងភូមិ​ក្សេត្រ​បូរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​។​

នគរបាល​មូលដ្ឋាន​ទីនោះ​ ប្រាប់ថា​ ជនរងគ្រោះ ​ឈ្មោះ ឡូញ ច្រឹប អាយុ​៣៩​ឆ្នាំ រស់នៅ​ជាមួយ​ប្ដី​និង​កូន ​គ្រួសារ​ ភូមិ​កើតហេតុ​ខាងលើ​។​

បើ​តាម​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​ទី​នោះ​ទទួល​ពី​សាក្សី​បំភ្លឺ​ដែល​ឃើញ​រឿង​នេះ​និយាយ​ថា ស្ត្រី​ចាក់​ខ្លួនឯង​នេះ គឺ​គាត់​ផឹក​ស្រា​ស្រវឹង​អួទីនួ​រាល់ថ្ងៃ ​រហូត​ឡប់សតិ​ម្ដងៗ​ ហើយ​មុន​ពេល​កើតហេតុ​ខាង​លើ ជនរងគ្រោះ​ បានមកពី​ផឹកស្រា​ស្រវឹង​ជោក ហើយ​ចូល​ផ្ទះ​របស់​គាត់ ដោយ​ប្ដី​ និង​កូន​ ក៏​នៅផ្ទះ​នោះ​ដែរ។ ស្រាប់តែ​មួយសន្ទុះ ស្ត្រី​នោះ​ទំនងជា​កំរោល​ចូល ​ដោយសារ​ធាតុ​ស្រា​ផង ឡប់សតិ​បាន​ទៅ​យក​កូនកាំបិត​តូច​មុត​ចុង​ស្រួច ចាក់​អត្តឃាត​ខ្លួនឯង​ចំ​ត្រង់​ពោះ លិច​ដល់​ដងកាំបិត បណ្ដាល​ឲ្យ​របួសធ្ងន់​មួយ​កាំបិត​។ ភ្លាមៗនោះ ​ប្ដី​ស្ត្រី​នោះ ​ឃើញ​ ក៏បាន​ស្ទុះ​ទៅ​ជួយសង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​ភ្នំក្រវាញ តែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ក៏បាន​បញ្ជូន​មក​មន្ទីរពេទ្យ​សុខភាព​ខេត្ត​ពោធិ៍សាត់ ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ជំនាញៗ​ជួយសង្គ្រោះ​ដោយ​យកចិត្តទុកដាក់ ​ស្ត្រី​នោះ ​ក៏​ឆ្លង​ផុតពី​អាយុជីវិត​តែម្ដង​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu