Ad Code

ការ​វាយឆ្មក់​គ្រឿងញៀន​ដ៏​ធំ ​បាន​លាតត្រដាង​ពី​ទំនាក់ទំនង​របស់​ក្រុម​ម៉ិ​ក​ស៊ិ​ក​និង​អូស្ត្រាលី



អាជ្ញាធរ​អូស្ត្រាលី​ និង​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​សុក្រ​ បាន​ប្រកាស​ថា ពួកគេ​រឹបអូស​បាន​ថ្នាំ methylamphetamine ឬ​ទឹកកក​មានតម្លៃ​ប្រហែល​មួយ​ពាន់​លាន​ដុល្លារ​នៅក្នុង​ការ​វាយឆ្មក់​មួយ​ដែល​បាន​លាតត្រដាង​ពី​ទំនាក់ទំនង​ថ្មី​រវាង​ក្រុម​គ្រឿងញៀន​ម៉ិ​ក​ស៊ិ​ក​និង​ក្រុមបងធំ​អូស្ត្រាលី។

ប៉ូលិស​សហព័ន្ធ​អូស្ត្រាលី​បាន​និយាយថា ការស៊ើបអង្កេត​រួមមួយ​បាន​នាំ​ឲ្យ​អាជ្ញាធរ​អន្តោប្រវេសន៍​និង​គយ​សហរដ្ឋអាមេរិក​រកឃើញ​ថ្នាំញៀន​ចំនួន​១.៧​តោន​នៅក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​កាលពី​ខែ​មុន​។​

អាជ្ញាធរ​អាមេរិក​បាន​និយាយថា ទំនិញ​ខុសច្បាប់​ដែលមាន​តម្លៃ​១.២៩​ពាន់​លាន​ដុល្លារ​អូស្ត្រាលី​ស្មើនឹង​៩០០​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​លាក់​នៅក្នុង​កុងតឺន័រ​ដឹកទំនិញ​ចំនួន​ពីរ​ដែល​ផ្ទុក​ឧបករណ៍​អូ​ឌី​យ៉ូ​ទៅ​ប្រទេស​អូស្ត្រាលី​។​

បន្ទាប់ពី​ការ​វាយឆ្មក់​ជា​បន្តបន្ទាប់​ក្នុង​ខែ​នេះ ជនជាតិ​អាមេរិក​២​នាក់​និង​ជនជាតិ​អូស្ត្រាលី​៤​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​សប្តាហ៍​នេះ​ក្នុង​តំបន់​នានា​នៃ​ទីក្រុង​មែ​ល​ប៊​ន​និង​ស៊ីដនី​។​
​ពួកគេ​ត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ផ្សេងៗ​រួមទាំង​ការប៉ុនប៉ង​នាំចូល​គ្រឿងញៀន​ខុសច្បាប់​ផងដែរ​ហើយ​ត្រូវ​ប្រឈម​នឹង​ទោស​ជាប់ពន្ធនាគារ​ពេញ​មួយជីវិត​នៅក្នុង​ប្រទេស​អូស្ត្រាលី​ប្រសិនបើ​ត្រូវបាន​ផ្តន្ទាទោស​។​

ការស៊ើបអង្កេត​បានបង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុម​គ្រឿងញៀន​ម៉ិ​ក​ស៊ិ​ក​និង​ក្រុមបងធំ​អូស្ត្រាលី​ដោយ​ការបង្កើត​នូវ​អ្វីដែល​អាជ្ញាធរ​និយាយថា​ជាប​ចេ្ច​ក​ទេស​ថ្មី​មួយ​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​សម្រាប់​ថ្នាំញៀន​មកដល់​ប្រទេស​អូស្ត្រាលី​។​

លោក​ស្នងការរង Bruce Hill នៃ​ប៉ូលិស​សហព័ន្ធ​អូស្ត្រាលី​បាន​និយាយថា “​នេះ​គឺជា​ការព្រមាន​ដ៏​ធ្ងន់ធ្ងរ​មួយ​ហើយ​ឥឡូវនេះ​យើង​ជឿជាក់ថា ក្រុម​គ្រឿងញៀន​ម៉ិ​ក​ស៊ិ​ក​កំពុង​សំដៅ​យ៉ាងខ្លាំង​ក្លា​ដល់​ប្រទេស​អូស្ត្រាលី​”​។​

លោក​បាន​និយាយថា “​ពួកគេ​បាន​ផ្ញើ​ចំនួន​តិចជាង​មុន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ហើយ​ឥឡូវនេះ​វា​កំពុង​បង្ហាញ​ពី​ចេតនា​របស់​ពួកគេ​។ ពេលនេះ​អូស្ត្រាលី​កំពុង​ក្លាយជា​គោលដៅ​”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu