ការរាតត្បាតនៃជំងឺផ្តាសាយជ្រូកឬជំងឺប៉េស្តជ្រូកនៅប្រទេសជប៉ុន កំពុងតែរាលដាលហើយ ដោយអាជ្ញាធរក្នុងស្រុកស្ថិតក្នុងតំបន់គ្រប់គ្រងពិសេសទាំង៥នៅភាគកណ្តាល និងភាគខាងលិចនិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុងតែប្រយុទ្ធទប់ទល់ទៅនឹងជំងឺបង្កដោយវីរុសដែលមានលទ្ធភាពឆ្លងយ៉ាងខ្ពស់បំផុតដែលត្រូវបានរាយការណ៍ជាលើកដំបូងក្នុងខែកញ្ញាឆ្នាំទៅមិញ។
ដោយរាលដាលចេញពីកសិដ្ឋាននានានៅក្នុងតំបន់ Gifu វីរុសដែលបង្កជាអាសន្នរោគដល់សត្វជ្រូកត្រូវបានរកឃើញជាថ្មីដោយអាជ្ញាធរក្នុងតំបន់និងអាជ្ញាធរក្នុងស្រុកនៅតាមកសិដ្ឋានក្នុងតំបន់ ក្បែរខាងគ្នានោះឈ្មោះតំបន់ Aichi ក៏ដូចជានៅក្រុង Osaka Shiga and Nagano នោះដែរ។
ចំនួនសត្វជ្រូកសរុបដែលត្រូវកម្ទេចចោលនៅតាមកសិដ្ឋានដែលរងការប៉ះពាល់នោះត្រូវបានគេរំពឹងថា មានដល់ទៅ១៥.០០០ក្បាលរួចទៅហើយ។
ជំងឺនេះវាមិនឆ្លងមកមនុស្សទេ មិនថាតែសាច់ ដែលសត្វនោះត្រូវបានគេយកមកបរិភោគក៏ដោយ ប៉ុន្តែវាជាប្រភេទជំងឺដែលអាចបណ្តាលឲ្យជ្រូកស្រុកនិងជ្រូកព្រៃបាត់បង់ជីវិត៕
KYODO
Source: Kampuchea Thmey Daily
0 Comments