Ad Code

អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន​ ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ទេសាភិបាល​លើក​ទី​៤២ ​របស់​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ នៅ​អ៊ីតាលី​



ភ្នំពេញ​ ៖​ លោក អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​- រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ទេសាភិបាល​ប្រចាំ​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍ កសិកម្ម (International Fund for Agricultural Development - IFAD) កាលពី​យប់​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩​ បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ក្រុម ប្រឹក្សា​ទេសាភិបាល​លើក​ទី៤២ ប្រចាំឆ្នាំ២០១៩ របស់ IFAD នាទី​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី។​

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​សម្រាប់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​២០១៩ នេះ​ ធ្វើឡើង​ក្រោម​ប្រធានបទ “​ន​វា​នុ​វត្ត​ភាព និង​សហគ្រិនភាព​ជនបទ​” (Rural Innovation and Entrepreneurship)​ហើយ អង្គប្រជុំ​គ្រោង​នឹង​ពិភាក្សា​ដោយ​ផ្តោត​ការយកចិត្ត​- ទុកដាក់​ជាពិសេស​លើ​សារៈសំខាន់​ នៃ​យេនឌ័រ​, កង្វះខាត​អាហារូបត្ថម្ភ​ក្នុង​ដំណើរការ​អភិវឌ្ឍ​ ខ្សែ​ច្រវាក់​តម្លៃ​, តួនាទី​របស់​សហគ្រិន​ភាព និង​ន​វា​នុ​វត្ត​ភាព​នៅតាម​ជនបទ ក្នុងការ​លើកកម្ពស់​ភា​ព​ធន់ ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ សកល ក៏ដូច​ជា សារៈសំខាន់ ​នៃ​បច្ចេកវិទ្យា​ថ្មី​ចំពោះ​ការធ្វើ​កសិកម្ម នាពេល​អនាគត។​

ក្នុង​បរិការណ៍​នេះ​, លោក​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន គ្រោង​នឹង​លើក​ឡើង បញ្ជាក់ជូន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ទេសាភិបាល​របស់ IFAD អំពី​ជំហរ​របស់​កម្ពុជា​ចំពោះ​ប្រសិទ្ធភាព ​នៃ​ហិរញ្ញប្បទាន សហ​ប្រតិការ​កន្លងមក​របស់​ស្ថាប័ន​នេះ ក៏ដូចជា ទស្សនៈ​របស់​កម្ពុជា​អំពី​ទិសដៅ​ការងារ​ជា​យុទ្ធសាស្ត្រ​ដែល IFAD ត្រូវប្រកាន់យក​សម្រាប់​រយៈពេល​ខ្លី និង​មធ្យម​ទៅមុខ ។​
ក្រៅពី​ចូលរួម​កិច្ចប្រជុំពេញអង្គ​ នៃ​ក្រុមប្រឹក្សា​ទេសាភិបាល​លើក​ទី៤២ របស់ IFAD, ឯកឧត្តម​អគ្គ​- បណ្ឌិតសភា​ចា​រ្យ​ឧបនាយករដ្ឋមន្ត្រី ក៏​គ្រោង​នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូលជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ឯកឧត្ដម ហ្គី​ល​បឺត ហុង​បូ (H.E. Gilbert F.Houngbo), ប្រធាន​របស់ IFAD ដើម្បី​លើក​ទិសដៅ​ការងារ​ជា យុទ្ធសាស្ត្រ ​នៃ​កិច្ចសហប្រតិបត្ដិការ​រ​វាង​កម្ពុជា ជាមួយ IFAD ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu