ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គិតចាប់វេលាម៉ោង ១៤ និង០០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដល់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ មធ្យោបាយយានយន្តល្មើស សរុបចំនួន៩៣៩គ្រឿង អប់រំ ចំនួន៤៤៦គ្រឿង និងពិន័យ ចំនួន៤៩៣គ្រឿង។
សរុបលទ្ធផលយានយន្តល្មើសច្បាប់ចរាចរណ៍ រយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ចំនួន ៤១៩៧គ្រឿង អប់រំ ចំនួន ១៦៩៦គ្រឿង និងពិន័យ ចំនួន ២៥០១គ្រឿង។
ដោយឡែក លទ្ធផលត្រួតពិនិត្យ មួក និងកញ្ចក់ នៅក្នុងរាជធានីភ្នំពេញ រយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ សរុបរួម ចំនួន១៦៦៦១គ្រឿង អប់រំ ចំនួន១២៤៤គ្រឿង មធ្យោបាយពិន័យ ចំនួន១៩១០គ្រឿង ( មួក ១៣៣៧គ្រឿង និងកញ្ចក់ ៤៥០ គ្រឿង ស្រវឹង ចំនួន ២គ្រឿង និងយានផ្សេងៗ ចំនួន ១២១គ្រឿង ) ។
លទ្ធផលត្រួតពិនិត្យល្បឿន រយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ រកឃើញយានយន្តល្មើស ចំនួន១៨១គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យអ្នកបើកបរមានជាតិ ស្រវឹង រយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ រកឃើញយានយន្តល្មើស ចំនួន៩គ្រឿង អប់រំ ចំនួន៦គ្រឿង និងមធ្យោបាយពិន័យ ចំនួន៣គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments