Ad Code

ក្រុម​តា​លី​បង់​ រៀបចំ​កិច្ចចរចា​ដ៏​កម្រ​ជាមួយ​អ្នកនយោបាយ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ទីក្រុង មូ​ស្គូ



ក្រុម​តា​លី​បង់​បានចាប់ផ្តើម​ជំនួប​ដ៏​ចម្លែក​មួយ​ជាមួយ​អ្នកនយោបាយ​ជាន់ខ្ពស់​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​រួមទាំង​ស្ត្រី​ផងដែរ ​កាលពី​ថ្ងៃ​អង្គារ​ នៅក្នុង​ទីក្រុង​មូ​ស្គូ​ដែលជា​កន្លែង​គូប្រជែង​របស់​លោក​ប្រធានាធិបតី Ashraf Ghani បាន​អំពាវនាវ​ឲ្យ​មាន​រដ្ឋាភិបាលបណ្តោះអាសន្ន​មួយ​ខណៈ​ពួកគេ​បាន​ចរចា​ដោយ​គ្មាន​គាត់​។​

ក្នុងការ​ប្រមូលផ្តុំ​គ្នា​ដែល​មិន​ធ្លាប់មាន​ពីមុនមក​មួយ​នេះ ក្រុម​តា​លី​បង់​បាន​គូសបញ្ជាក់​អំពី​ចក្ខុវិស័យ​របស់​ពួកគេ​ចំពោះ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​រួមទាំង​ច្បាប់​លើ​ស្ត្រី​និង​ការអនុម័ត​រដ្ឋធម្មនុញ្ញ​ឥស្លាម​មួយ​ផងដែរ​។​

ក្រុម​តា​លី​បង់​បាន​ដឹកនាំ​ការ​អធិស្ឋាន​ហើយ​បាន​ចូលរួម​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​មេដឹកនាំ​មុនពេល​ពួកគេ​បើក​កិច្ចពិភាក្សា​ជាមួយ​អ្នកនយោបាយ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

កិច្ចពិភាក្សា​នេះ​បានកើត​ឡើង​មួយ​សប្តាហ៍​បន្ទាប់ពី​ក្រុម​បះបោរ​បានធ្វើ​កិច្ចចរចា​ជាមួយ​អ្នកចរចា​អាមេរិក​នៅក្នុង​ទីក្រុង​ដូ​ហា​អំពី​ការបញ្ចប់​សង្គ្រាម​រយៈពេល​១៧​ឆ្នាំ​។​

លោក Ghani បាន​ប្រាប់​ទូរទស្សន៍​អា​ហ្វ​ហ្គា​នី​ស្ថាន TOLOnews កាលពី​ល្ងាច​ថ្ងៃ​អង្គា​រថា “​កិច្ចប្រជុំ​នៅក្នុង​ប្រទេស​រុស្ស៊ី​គឺ​គ្មានអ្វី​លើសពី​ការ​សុបិន​នោះទេ​។ គ្មាន​នរណាម្នាក់​អាច​សម្រេចចិត្ត​ដោយ​គ្មាន​ការយល់ព្រម​ពី​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ឡើយ​។ អ្នក​ដែល​បាន​ប្រមូលផ្តុំ​នៅក្នុង​ទីក្រុង​មូ​ស្គូ​គឺ​មិនមាន​អំណាច​ប្រតិបត្តិ​ទេ​។ ពួកគេ​អាច​និយាយ​អ្វីដែល​ពួកគេ​ចង់​និយាយ​”​។​

ប៉ុន្តែ​គូប្រជែង​ធំៗ​ជាច្រើន​របស់គាត់​រួមទាំង​អ្នក​ដែល​នឹង​ប្រជែង​ការបោះឆ្នោត​ប្រ​ធានា​ធិបតេយ្យ​មួយចំនួន​ក្នុង​ខែកក្កដា​ផងដែរ​នោះ​គឺមាន​វត្តមាន​នៅក្នុងរ​ដ្ឋ​ធានី​រុស្ស៊ី​ហើយ​អ្នកខ្លះ​បាន​អំពាវនាវ​ឲ្យ​បង្កើត​រដ្ឋាភិបាលបណ្តោះអាសន្ន​មួយ​ដែល​រួមបញ្ចូល​ទាំង​ពួក​តា​លី​បង់​ផងដែរ​។​

សន្និសីទ​នេះ​ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុម​ជ្វី​ហ្វ​អា​ហ្វ​ហ្គា​នី​ស្ថាន​គឺ​ត្រូវបាន​ស្វាគមន៍​ថា “​មាន​ប្រយោជន៍​” ដោយ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​។​

ក្រុម​តា​លី​បង់​ដែល​គ្រប់គ្រង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្រោម​ច្បាប់ Sharia ដ៏​សាហាវព្រៃផ្សៃ​ចន្លោះ​ឆ្នាំ​១៩៩៦​ដល់​ឆ្នាំ​២០០១​បាន​និយាយថា ពួកគេ​មិន​ចង់បាន​អំណាច​ផ្ដាច់មុខ​ទេ​ប៉ុន្តែ​ចង់បាន​ប្រព័ន្ធ​ឥស្លាម​រួមមួយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu