Ad Code

លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​៨​កុម្ភៈ​ យានយន្ត​ល្មើស​៨១៧​គ្រឿង​



ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់​វេលា​ម៉ោង១៤និង​០០​នាទី ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ដល់​វេលា​ម៉ោង១៤និង​០០​នាទី ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ មធ្យោបាយ​យានយន្ត​ល្មើស សរុបចំនួន៨១៧​គ្រឿង អប់រំ ចំនួន៣៩៤​គ្រឿង និង​ពិន័យ ចំនួន៤២៣​គ្រឿង។​

សរុប​លទ្ធផល​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ រយៈពេល៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ចំនួន៥០១៤​គ្រឿង អប់រំ ចំនួន២០៩០​គ្រឿង និង​ពិន័យ ចំនួន២៩២៤​គ្រឿង។​

ដោយឡែក លទ្ធផល​ត្រួតពិនិត្យ មួក និង​កញ្ចក់ នៅក្នុង​រាជធានី​ភ្នំពេញ រយៈពេល៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ សរុប​រួម ចំនួន១៩៥៥៩​គ្រឿង អប់រំ ចំនួន១៥៣០​គ្រឿង មធ្យោ​បាយ​ពិន័យ ចំនួន២២៥៩​គ្រឿង ( មួក១៥៦៩​គ្រឿង និង​កញ្ចក់៥៤៦គ្រឿង ស្រវឹង ចំនួន៥​គ្រឿង និង​យាន​ផ្សេងៗ ចំនួន១៤១​គ្រឿង )។

លទ្ធផល​ត្រួតពិនិត្យ​ល្បឿន រយៈពេល៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ រក​ឃើញ​យានយន្ត​ល្មើស ចំនួន១៨១​គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ ស្រវឹង រយៈពេល៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ រកឃើញ​យានយន្ត​ល្មើស ចំនួន១៨​គ្រឿង អប់រំ ចំនួន១០​គ្រឿង និង​មធ្យោបាយ​ពិន័យ ចំនួន៨​គ្រឿង៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu